មិច្ឆាទិដ្ឋិ១០យ៉ាង

ក្បាលទី 55 · ទំព័រ 879

បុគ្គលមិនលះបង់នូវការសម្ងំផង នូវឈានផង ជាអ្នក ប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយអស់កាលជានិច្ច ពិចារណាឃើញទោសក្នុងភពទាំងឡាយ គប្បីប្រព្រឹត្តម្នាក់ឯង ដូច កុយរមាស ។ ពាក្យថា មិនលះបង់នូវការសម្ងំផង នូវឈានផង អធិប្បាយ ថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកមានការសម្ងំជាទីត្រេកអរ ត្រេកអរក្នុងការ សម្ងំ ប្រកបរឿយៗ នូវចេតោសមថៈខាងក្នុង មិនធ្វើឈានឲ្យរបូតចុះ មិន លះបង់ឈាន ប្រកប ប្រកបរឿយៗ ប្រកបព្រម ប្រកបមិនដាច់ ប្រកបមិន ដាច់ព្រម ដើម្បីធ្វើបឋមជ្ឈានដែលមិនកើតឲ្យកើតឡើង ឬប្រកប ប្រកបរឿយ ៗ ប្រកបព្រម ប្រកបមិនដាច់ ប្រកបមិនដាច់ព្រម ដើម្បីធ្វើទុតិយជ្ឈានដែលមិនទាន់កើត ឬតតិយជ្ឈានដែលមិនទាន់កើត ឬក៏ចតុត្ថជ្ឈាន ដែលមិនទាន់កើត ឲ្យកើតឡើង ហេតុនោះ ឈ្មោះថា មិនលះបង់នូវឈាន យ៉ាងនេះឯង ។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធសេព ចម្រើន ធ្វើឲ្យច្រើននូវ បឋមជ្ឈានដែលកើតឡើងហើយ ឬសេព ចម្រើន ធ្វើឲ្យច្រើននូវទុតិយជ្ឈាន ដែលកើតឡើងហើយ ឬតតិយជ្ឈានដែលកើតឡើងហើយ ឬចតុត្ថជ្ឈាន ដែលកើតឡើងហើយ ហេតុនោះ ឈ្មោះថា មិនលះបង់នូវឈានយ៉ាងនេះ ក៏មាន ហេតុនោះ ( លោកពោលថា ) មិនលះបង់នូវការសម្ងំផង នូវ ឈានផង ។ ពាក្យថា ជាអ្នកប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុងធម៌ទាំងឡាយអស់ កាលជានិច្ច អធិប្បាយថា សតិប្បដ្ឋាន ៤ ។ បេ ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហៅថា ធម៌ ។ ធម៌បន្ទាប់បន្សំ តើដូចម្តេច ។ ការប្រតិបត្តិត្រូវការ ប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនមានទំនាស់ ការប្រតិបត្តិគួរតាម ប្រយោជន៍ ការប្រតិបត្តិនូវធម៌តាមធម៌ ការបំពេញក្នុងសីលទាំងឡាយ ការ គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយ ការស្គាល់ប្រមាណក្នុងភោជន ការប្រកបរឿ