បដិភាណ៣

ក្បាលទី 55 · ទំព័រ 310

បទថា រូបេ នាសឹសតិ សេចក្តីថា មិនប្រាថ្នាក្នុងរូបារម្មណ៍ ដែលមានសមុដ្ឋាន ៤ ដោយអំណាចនៃឆន្ទរាគៈ ។ ក្នុងសំឡេងជាដើម ក៏មានន័យនេះដូចគ្នា ។ គ្រឿងកង្វល់ គឺរាគៈ ព្រោះអត្ថថា សាំញ៉ាំ ព្រោះអត្ថថា ស្រវឹង ឈ្មោះថា រាគកិញ្ចនំ ។ ក្នុងបទថា ទោសកិញ្ចនំ ជាដើម ក៏មាន ន័យដូចគ្នា ។ បទដ៏សេសក្នុងទីទាំងពួង ជាក់ច្បាស់ល្អហើយ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងសូត្រនេះ ដោយធម៌កំពូល គឺអរហត្ត ម្យ៉ាងទៀត កាលចប់ទេសនា មានបុគ្គលសម្រេចធម៌ ដូចក្នុងសូត្រមុន នោះឯង ។