បុត្ត៤ពួក

ក្បាលទី 55 · ទំព័រ 317

ហេតុនោះ ព្រាហ្មណ៍នោះពោលថា ( កប្បមាណពមានអាយុ ទូលសួរដូច្នេះថា ) បពិត្រព្រះអង្គ និរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹង របស់ពួកសត្វអ្នកស្ថិត នៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុ គ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ចុះសេចក្តីទុក្ខ ( ក្នុងស្រះ ) នេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គ ត្រាស់ប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ ដោយប្រការនោះ ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកប្បៈ ) តថាគត