ផៅពង្ស៤ពួក

ក្បាលទី 55 · ទំព័រ 318

នឹងប្រាប់អ្នកនូវទីពឹង របស់ពួកសត្វ អ្នកស្ថិតនៅក្នុងកណ្តាលនៃស្រះ ដែល ត្រូវជរា និងមច្ចុ គ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ។ ពាក្យថា អ្នកស្ថិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ លោកហៅថា ស្រះ បានដល់ ដំណើរមក ដំណើរទៅ ដំណើរទៅ និងមក មរណកាល គតិ ភពតូច ភពធំ ការច្យុតិផង ការចាប់កំណើតផង ការកើតផង ការបែកធ្លាយផង ជាតិផង ជរាផង មរណៈផង ។ ទីបំផុត ខាងដើមនៃសង្សារ មិនប្រាកដ ទាំងទីបំផុតខាងចុង ក៏មិនប្រាកដ ។ បេ ។ ពួកសត្វស្ថិតនៅ តាំងនៅ ជាប់ស្អិត នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់ហើយ ក្នុងសង្សារ តែត្រង់កណ្តាល ។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ តើ ដូចម្តេច ។ បេ ។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដយ៉ាងនេះខ្លះ ។ ទីបំផុត ខាងចុងនៃសង្សារ មិនប្រាកដ តើដូចម្តេច ។ បេ ។ ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ ។ ទីបំផុតខាងដើមនៃសង្សារ ក៏មិនប្រាកដ ទាំងទីបំផុត ខាងចុង ក៏មិនប្រាកដយ៉ាងនេះ ។ ពួកសត្វស្ថិតនៅ តាំងនៅ ជាប់ស្អិត នៅ កុះករ ជ្រុលជ្រប់ ចុះស៊ប់ហើយក្នុងសង្សារ តែត្រង់កណ្តាល ហេតុ នោះ ( ទ្រង់ត្រាស់ថា ) អ្នកស្ថិតនៅក្នុងកណ្តាលនៃស្រះ ។ ពាក្យថា ម្នាល កប្បៈ របស់បទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលកប្បៈ គឺព្រះមាន ព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះ ជាពាក្យពោលដោយគោរព ។ បេ ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ ( កើត ) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ ( មានពាក្យថា ) ព្រះមាន