អដ្ឋកថា គាថាទី ៥

ក្បាលទី 55 · ទំព័រ 882

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៥ ដូចតទៅ បទថា បដិសល្លានំ បានដល់ ការចៀសចេញចាកសត្វ និងសង្ខារនោះៗ ហើយពួនសម្ងំ អធិប្បាយថា ការសេពចំពោះខ្លួនម្នាក់ឯង ភាពតែឯង និងកាយវិវេក ។ ចិត្តវិវេក ហៅថា ឈានំ ព្រោះដុតនូវធម៌ ដែលជាសត្រូវ និងព្រោះសម្លឹងអារម្មណ៍ និងលក្ខណៈ ។ ក្នុងបទនោះ សមាបត្តិ ៨ ហៅថា ឈាន ព្រោះដុតនូវធម៌ជាសត្រូវ មាននីវរណៈជាដើម និងព្រោះសម្លឹងដល់អារម្មណ៍ ។ វិបស្សនា មគ្គ និងផល លោកហៅថា ឈាន ព្រោះដុតនូវធម៌ដែលជាសត្រូវ មានសត្តសញ្ញាជាដើម និងព្រោះ សម្លឹងដល់លក្ខណៈ តែក្នុងទីនេះ បំណងយកការសំឡឹងអារម្មណ៍បុណ្ណោះ ។ ព្រះបច្ចេកពុទ្ធមិនលះបង់ក្នុងការពួនសម្ងំ និងឈាននេះ ដោយប្រការដូច្នេះ ។ បទថា អរិញ្ចមានោ បានដល់ មិនលះបង់ ។ បទថា ធម្មេសុ បាន ដល់ ក្នុងធម៌ មានខន្ធ ៥ ជាដើម ដែលជាគ្រឿងឲ្យចូលដល់វិបស្សនា ។ បទថា និច្ចំ បានដល់ ប្រចាំ ជានិច្ច រឿយៗ ។ បទថា អនុធម្មចារី បាន ដល់ ប្រារព្ធធម៌ទាំងនោះហើយប្រព្រឹត្តវិបស្សនាធម៌ ដែលអនុវត្តទៅតាមធម៌ ដែលប្រព្រឹត្តទៅ ។ ម្យ៉ាងទៀត បទថា ធម្ម ក្នុងបទថា ធម្មេសុ នេះ បាន ដល់ លោកុត្តរធម៌ ៩ ។ ឈ្មោះថា អនុធម្ម ព្រោះជាធម៌សមគួរដល់ធម៌ ទាំងនោះ ។ បទនេះ ជាឈ្មោះរបស់វិបស្សនា ។ ក្នុងបទនោះ កាលគួរនឹង ពោលថា ប្រព្រឹត្តធម៌សមគួរដល់ធម៌ទាំងឡាយ ជានិច្ច ក៏ពោលថា ធម្មេសុ ប្រែថា ក្នុងធម៌ទាំងឡាយ ដោយការផ្លាស់វិភត្តិដើម្បីងាយស្រួលក្នុងការចង គាថា ។ ( គឺគួរជា ធម្មានំ តែក្នុងគាថាជា ធម្មេសុ ) ។ បទថា អាទីនវំ សម្មសិតា ភវេសុ សេចក្តីថា ពិចារណាឃើញទោសក្នុងការមិនទៀងជាដើម ក្នុងភពទាំង ៣ ដោយវិបស្សនា ដែលបានដល់ភាពជាអ្នកប្រព្រឹត្តធម៌សមគួរ ដល់ធម៌នោ