គាថាទី ៦
បុគ្គល កាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិន ប្រហែស មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី មានធម៌ ពិចារណាហើយ ជាអ្នកទៀងទាត់ មានព្យាយាម គប្បីប្រព្រឹត្ត ម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា ការប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិន ប្រហែស ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ។ ពាក្យថា កាលប្រាថ្នានូវការអស់ តណ្ហា គឺការប្រាថ្នា បុនប៉ង ផ្គង បំណង នូវការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ ការអស់គតិ ការអស់ឧបបត្តិ ការអស់បដិសន្ធិ ការអស់ ភព ការអស់សង្សារ ការអស់វដ្តៈ ហេតុនោះ ( លោកពោលថា ) ការ ប្រាថ្នានូវការអស់តណ្ហា ។ ពាក្យថា ជាអ្នកមិនប្រហែស គឺព្រះបច្ចេកសម្ពុទ្ធ នោះ ជាអ្នកធ្វើសេចក្តីគោរព ។ បេ ។ ជាអ្នកមិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ ( លោកពោលថា ) កាលប្រាថ្នានូវការអស់តណ្ហា ជាអ្នក មិនប្រហែស ។ អធិប្បាយពាក្យថា មិនល្ងង់ខ្លៅ ជាអ្នកចេះដឹង មានស្មារតី ត្រង់ពាក្យថា មិនល្ងង់ខ្លៅ គឺព្រះបច្ចេកសម្ពុទ្ធនោះ ជាបណ្ឌិត មានប្រាជ្ញា មាន ការត្រាស់ដឹង មានញាណ មានការភ្លឺស្វាង មានប្រាជាជាគ្រឿងទម្លាយកិលេសហេតុ នោះ ( លោកពោលថា ) មិនល្ងង់ខ្លៅ ។ ពាក្យថា ជាអ្នកចេះដឹង គឺ ព្រះបច្ចេកសម្ពុទ្ធនោះ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំនូវចំណេះ ពួកធម៌ ណាដែលល្អខាងដើម ល្អកណ្តាល ល្អទីបំផុត ប្រកបដោយអត្ថ ប្រកបដោយ ព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ ពេញលេញ ពួកធម៌ មានសភាពដូច្នោះ គឺព្រះបច្ចេកសម្ពុទ្ធនោះ បានចេះចាំច្រើន បានទ្រទ្រង់ទុក ចាំ ស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ ហេតុនោះ