អដ្ឋកថា គាថាទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៦ ដូចតទៅ បទថា តណ្ហក្ខយំ បានដល់ ព្រះនិព្វាន ។ ឬការមិន ប្រព្រឹត្តទៅនៃតណ្ហា ដែលមានទោស ដែលខ្លួនឃើញហើយយ៉ាងនេះឯង ។ បទថា អប្បមត្តោ បានដល់ ជាអ្នកមានប្រក្រតីធ្វើជាប់ត ។ បទថា អនេលមូគោ បានដល់ មិនល្ងង់ខ្លៅ ។ ម្យ៉ាងទៀត បានដល់ មិនឆ្កួត មិនគ អធិប្បាយថា ជាបណ្ឌិត ជាអ្នកឈ្លាស ។ ឈ្មោះថា សុតវា ព្រោះមាន សុតៈដែលឲ្យដល់នូវប្រយោជន៍ និងសេចក្តីសុខ អធិប្បាយថា ជាអ្នកដល់ ព្រមដោយការសិក្សា ។ បទថា សតិមា បានដល់ រពឫកដល់វត្ថុដែលធ្វើ ហើយសូម្បីយូរជាដើមបាន ។ បទថា សង្ខាតធម្មោ បានដល់ មានធម៌ ដែលកំណត់ដឹងហើយ ដោយការពិចារណាធម៌ ។ បទថា និយតោ បាន ដល់ ដល់នូវការទៀងដោយអរិយមគ្គ ។ បទថា បធានវា បានដល់ ដល់ព្រមដោយសេចក្តីព្យាយាម គឺសម្មប្បធាន ។ បាឋៈនេះ ប្រកបខុសលំដាប់ ដ្បិតថា បុគ្គលប្រកបដោយធម៌ មានការមិនប្រមាទជាដើម ទាំងនេះយ៉ាងនេះហើយ មានសេចក្តីព្យាយាម ដោយការព្យាយាម ដែលឲ្យដល់នូវការតាំងចិត្តពិត ជាអ្នកទៀង ព្រោះមាន ធម៌ដែលទៀង គឺអរិយមគ្គ ដែលខ្លួនដល់ហើយ ដោយសេចក្តីព្យាយាមនោះ បន្ទាប់អំពីនោះ ទើបមានធម៌កំណត់ដឹងហើយ ព្រោះការសម្រេចអរហត្ត ។ ពិតហើយ ព្រះអរហន្ត លោកហៅថា ជាអ្នកមានធម៌កំណត់ដឹងហើយ ព្រោះមិនមានធម៌ដែលគប្បីកំណត់ដឹងទៀត ។ សមដូចព្រះមានព្រះភាគត្រាស់ ( ក្នុងសំយុត្តនិកាយ និទានវគ្គ ) ថា ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើន ក្តី ក្នុងសាសនានេះ ដូច្នេះ ។ បទដ៏សេស មានន័យដូចពោលហើយ នោះឯង ។