គាថាទី ៧

ក្បាលទី 55 · ទំព័រ 890

បុគ្គលអ្នកមិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ ដូច សីហៈ មិនជាប់ក្នុងជាលដូចខ្យល់ មិនទទឹកដោយទឹកដូចឈូក គប្បីប្រព្រឹត្តម្នាក់ ដូចកុយរមាស ។ ពាក្យថា បុគ្គលមិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ ដូច សីហៈ អធិប្បាយថា សីហៈជាស្តេចម្រឹគ មិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនភ្ញាក់ផ្អើល មិនព្រឺព្រួច មិនរំភើប មិនខ្លាច មិនភិតភ័យ មិនស៊ប់សែង មិនរត់ ព្រោះសំឡេងទាំងឡាយ យ៉ាងណាមិញ ឯព្រះបច្ចេកសម្ពុទ្ធ ក៏មិន តក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនភ្ញាក់ផ្អើល មិនព្រឺព្រួច មិនរំភើប មិន ខ្លាច មិនភិតភ័យ មិនស៊ប់សែង មិនរត់ លះភ័យគួរខ្លាច មិនព្រឺរោម ព្រោះ សំឡេងទាំងឡាយ ក៏យ៉ាងនោះដែរ ហេតុនោះ ( លោកពោលថា ) បុគ្គល មិនតក់ស្លុត ព្រោះសំឡេងទាំងឡាយ ដូចសីហៈ ។ អធិប្បាយពាក្យថា មិនជាប់ក្នុងជាលដូចខ្យល់ ត្រង់ពាក្យ ថា ខ្យល់ បានដល់ ខ្យល់ខាងកើត ខ្យល់ខាងលិច ខ្យល់ខាងជើង ខ្យល់ ខាងត្បូង ខ្យល់មានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់តិច ខ្យល់ច្រើន ខ្យល់ កើតតាមកាល ខ្យល់ព្យុះ ខ្យល់ស្លាបសត្វ ខ្យល់គ្រុឌ ខ្យល់ផ្លិតស្លឹកត្នោត ខ្យល់កើតអំពីការបក់ ។ បណ្តាញធ្វើអំពីអំបោះ ហៅថាជាល ។ ខ្យល់មិន ជាប់ បុគ្គលចាប់មិនបាន មិនទើសទាក់ មិនជាប់ជំពាក់ក្នុងជាល យ៉ាងណាមិញ ជាលមាន ២ យ៉ាង គឺជាល គឺតណ្ហា ១ ជាល គឺទិដ្ឋិ ១ ។ បេ ។ នេះ ជាល គឺតណ្ហា ។ បេ ។ នេះ ជាល គឺទិដ្ឋិ ព្រះបច្ចេកសម្ពុទ្ធនោះ លះចោលនូវ ជាល គឺតណ្ហា លះចោលនូវជាល គឺទិដ្ឋិ ព្រោះតែលះចោលនូវជាល គឺ តណ្ហា ព្រោះតែរលាស់ចោលនូវជាល គឺទិដ្ឋិ ព្រះបច្ចេកសម្ពុទ្ធនោះ ទើបមិន ជាប់ក្នុងរូប មិនជាប់ក្នុងសំឡេង ។ បេ ។ មិនជាប់ មិនកាន់យក មិនទើសទាក់ មិនជាប់ជំពាក់ក្ន