គាថាទី ៨

ក្បាលទី 55 · ទំព័រ 895

សីហៈ ជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្ត គ្របសង្កត់ កំហែងនូវសត្វទាំងឡាយ យ៉ាងណា បុគ្គលសេព សេនាសនៈដ៏ស្ងាត់ ក៏យ៉ាងនោះ គប្បីប្រព្រឹត្តទៅម្នាក់ឯង ដូច កុយរមាស ។ ពាក្យថា សីហៈ ជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្ត គ្របសង្កត់ កំហែងយ៉ាងណា អធិប្បាយថា សីហៈជាស្តេចម្រឹគ មានចង្កូម ជាកម្លាំង មានចង្កូមជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញីនូវ សត្វតិរច្ឆានទាំងពួង ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ យ៉ាងណាមិញ ឯព្រះបច្ចេកសម្ពុទ្ធ មានបញ្ញាជាកម្លាំង មានបញ្ញាជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញីនូវសត្វទាំងពួង ដោយបញ្ញាហើយ ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ក៏យ៉ាងនោះដែរ ហេតុ នោះ ( លោកពោលថា ) សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្ត គ្របសង្កត់ កំហែង យ៉ាងណា ។ ពាក្យថា សេពនូវសេនាសនៈដ៏ស្ងាត់ អធិប្បាយថា សីហៈ ជាស្តេចម្រឹគ ចូលកាន់ព្រៃតូចព្រៃធំ ហើយចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ យ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏សេពព្រៃតូច ព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ មិនមានសំឡេង មិនមានសូរគឹកកង ប្រាសចាកខ្យល់ ដែលកើតអំពីសរីរៈរបស់ជន ជាទីស្ងាត់របស់មនុស្ស គួរដល់ការពួនសម្ងំ យ៉ាងនោះដែរ ។ ព្រះបច្ចេកសម្ពុទ្ធនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ ឯង សិងម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញ ម្នាក់ឯង គង់នៅក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្រ្កមម្នាក់ឯង ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅម្នាក់ឯង ហេតុនោះ ( លោកពោលថា ) សេពនូវសេនាសនៈដ៏ស្ងាត់ ។ គប្បីប្រ