អដ្ឋកថា គាថាទី ៨

ក្បាលទី 55 · ទំព័រ 897

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៨ ដូចតទៅ ឈ្មោះថា សីហោ ព្រោះអត់ធន់ ព្រោះសម្លាប់ និងព្រោះ មានសម្ទុះរហ័ស ។ ក្នុងទីនេះ បំណងយកកេសរសីហៈ ។ ឈ្មោះថា ទាឋពលី ព្រោះសីហៈមានចង្កូមជាកម្លាំង ។ បទថា បសយ្ហ អភិភុយ្យ គប្បីប្រកប ចារី សព្ទចូលទៅ ជា បសយ្ហចារី ប្រែថា ត្រាច់សង្កត់សង្កិន អភិភុយ្យចារី ប្រែថា ត្រាច់គ្របសង្កត់ ។ ក្នុង ២ បទនោះ ឈ្មោះថា បសយ្ហចារី ព្រោះត ្រាច់សង្កត់សង្កិន បៀតបៀន កំហែង ឈ្មោះថា អភិភុយ្យចារី ព្រោះត ្រាច់គ្របសង្កត់ ធ្វើឲ្យតក់ស្លុត ធ្វើឲ្យនៅក្នុងអំណាច ។ សីហៈនោះ ត្រាច់ សង្កត់សង្កិនដោយកម្លាំងកាយ ត្រាច់គ្របសង្កត់ដោយតេជះ ។ ក្នុងសេចក្តី នោះ បើបុគ្គលណាម្នាក់គប្បីពោលថា ត្រាច់សង្កត់សង្កិន គ្របសង្កត់នូវអ្វី បន្ទាប់អំពីនោះ គប្បីធ្វើឆដ្ឋីវិភត្តិនៃបទថា មិគានំ ជាទុតិយាវិភត្តិ ហើយ ផ្លាស់ថា មិគេ បសយ្ហ អភិភុយ្យចារី ត្រាច់សង្កត់សង្កិនគ្របសង្កត់នូវ ម្រឹគទាំងឡាយ ។ បទថា បន្តានិ បានដល់ ឆ្ងាយ ។ បទថា សេនាសនានិ បានដល់ ដែលជាលំនៅ ។ បទដ៏សេស អាចដឹងបានដោយន័យដែលពោល ហើយ ក្នុងកាលមុននោះឯង ព្រោះហេតុនោះ ទើបខ្ញុំមិនពោលឲ្យពិស្តារ ។