គាថាទី ៩
បុគ្គលកាលសេពនូវវិមុត្តិ គឺមេត្តា ឧបេក្ខា ករុណា និងមុទិតាក្នុងកាលគួរ តែងត្រូវសត្វលោកទាំងពួងមិនស្អប់ គប្បី ប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា កាលសេពនូវវិមុត្តិ គឺមេត្តា ឧបេក្ខា ករុណា និង មុទិតាក្នុងកាលគួរ អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តប្រកបដោយ មេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា ទិសទី ៣ ដូចគ្នា ទិសទី ៤ ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយការយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ដោយប្រការដូច្នេះ មានចិត្តប្រកបដោយករុណា មានចិត្តប្រកបដោយមុទិតា មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា ទិសទី ៣ ដូចគ្នា ទិសទី ៤ ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណ មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុង ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយការយកខ្លួន ទៅប្រៀបផ្ទឹម នឹងសត្វទាំងពួង ក្នុងទីទាំងពួង ដោយប្រការដូច្នេះ ហេតុនោះ ( លោកពោល ថា ) កាលសេពនូវវិមុត្តិ គឺមេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ ។ ពាក្យថា តែងត្រូវសត្វលោកទាំងពួងមិនស្អប់ អធិប្បាយ ថា ព្រោះព្រះបច្ចេកសម្ពុទ្ធនោះ ចម្រើនហើយនូវព្រហ្មវិហារ មានមេត្តាជាដើម ពួកសត្វណាក្នុងទិសខាងកើត ពួកសត្វទាំងនោះ រមែងមិនស្អប់ ពួកសត្វណា