អដ្ឋកថា គាថាទី ៩
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៩ ដូចតទៅ ភាពជាអ្នកប្រាថ្នានាំប្រយោជន៍ និងសេចក្តីសុខ ចូលទៅឲ្យ ដោយន័យជាដើមថា សព្វេ សត្តា សុខិតា ភវន្តុ សូមសត្វទាំងពួង ជា អ្នកមានសេចក្តីសុខចុះ ដូច្នេះ ឈ្មោះថា មេត្តា ។ ភាពជាអ្នកប្រាថ្នាដើម្បីដោះនូវវត្ថុមិនជាប្រយោជន៍ និងសេចក្តីទុក្ខចេញ ទៅ ដោយន័យជាដើមថា អហោ វត ឥមម្ហា ទុក្ខា វិមុច្ចេយ្យុំ ឱហ្ន៎ សត្វទាំងពួង គប្បីផុតចាកទុក្ខ ដូច្នេះ ឈ្មោះថា ករុណា ។ ភាពជាអ្នកប្រាថ្នាដើម្បីមិនឲ្យសត្វប្រាសចាកប្រយោជន៍ និងសេចក្តី សុខ ដោយន័យជាដើមថា មោទន្តិ វត ភោន្តោ សត្តា មោទន្តិ សាធុ សដ្ឋុ លោកដ៏ចម្រើន សត្វទាំងពួង រមែងត្រេកអរហ្ន៎ សាធុ សូមសត្វទាំងពួង ត្រេកអរដោយល្អចុះ ឈ្មោះថា មុទិតា ។ ភាពជាអ្នកចូលទៅសម្លឹងព្រងើយៗ ក្នុងសុខ និងទុក្ខថា បញ្ញាយិស្សន្តិ សកេន កម្មេន សត្វទាំងឡាយនឹងប្រាកដ ដោយកម្មរបស់ខ្លួន ដូច្នេះ ឈ្មោះ ថា ឧបេក្ខា ។ លោកពោលមេត្តា ហើយពោលឧបេក្ខា មុទិតា ក្នុងកាលខាងក្រោយ ប្រញ្ចាស់លំដាប់គ្នា ដើម្បីងាយស្រួលក្នុងការចងគាថា ។ បទថា វិមុត្តឹស េចក្តីពិត មេត្តា ករុណា មុទិតា ឧបេក្ខា ធម៌ទាំង ៤ នេះ ឈ្មោះថា វិមុត្តិ ព្រោះផុតចាកធម៌ជាសត្រូវរបស់ខ្លួន ។ ដោយហេតុនោះ ទើប លោកពោលថា បុគ្គលកាលសេពនូវវិមុត្តិ គឺមេត្តា ឧបេក្ខា ករុណា និងមុទិតា ក្នុងកាលគួរ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា អាសេវមានោ បានដល់ ចម្រើនមេត្តា ករុណា មុទិតា ៣ យ៉ាង ដោយអំណាចនៃឈាន ៣ ក្នុងចតុក្កន័យ និង ឈាន ៤ ក្នុងបញ្ចកន័យ ចម្រើនឧបេក្ខាដោយអំណាចនៃចតុត្ថជ្ឈាន ។