គាថាទី ១០
បុគ្គលលះរាគៈ ទោសៈ និងមោហៈ ទម្លាយនូវ សញ្ញោជនៈទាំងឡាយ មិនតក់ស្លុតក្នុងការអស់ជីវិត គប្បីប្រព្រឹត្ត ម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា លះរាគៈ ទោសៈ និងមោហៈ ត្រង់ ពាក្យថា រាគៈ បានដល់ ការត្រេកអរ ការត្រេកអរខ្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា ទោសៈ បានដល់ ការគុំកួននៃចិត្ត ។ បេ ។ ចិត្តកាច ការពោលពាក្យមិនពីរោះ ភាពនៃចិត្តមិនត្រេកអរ ។ ពាក្យថា មោហៈ បានដល់ ការមិនដឹងក្នុងទុក្ខ ។ បេ ។ សន្ទះ គឺអវិជ្ជា មោហៈ អកុសលមូល ។ ពាក្យថា លះរាគៈ ទោសៈ និងមោហៈ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវរាគៈ ទោសៈ និងមោហៈ ហេតុនោះ ( លោកពោលថា ) លះរាគៈ ទោសៈ និងមោហៈ ។ ពាក្យថា ទម្លាយនូវសញ្ញោជនៈទាំងឡាយ អធិប្បាយថា សញ្ញោជនៈ ១០ យ៉ាង គឺកាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ។ បេ ។ អវិជ្ជាសញ្ញោជនៈ ១ ។ ពាក្យថា ទម្លាយនូវសញ្ញោជនៈទាំងឡាយ បាន សេចក្តីថា ទម្លុះទម្លាយ បំបែក បំផ្លាញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យ ដល់នូវការមិនកើតមាន នូវសញ្ញោជនៈទាំងឡាយ ហេតុនោះ ( លោកពោល ថា ) ទម្លាយនូវសញ្ញោជនៈទាំងឡាយ ។ ពាក្យថា មិនតក់ស្លុតក្នុងការអស់ជីវិត គឺព្រះបច្ចេកសម្ពុទ្ធ នោះ មិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនភ្ញាក់ផ្អើល មិនព្រឺព្រួច មិនរំភើប មិនខ្លាច មិនភិតភ័យ មិនស៊ប់សែង មិនរត់ លះភ័យគួរខ្លាច មិនព្រឺរោមក្នុង ការអស់ជីវិត ហេតុនោះ ( លោកពោលថា ) មិនតក់ស្លុតក្នុងការអស់ជីវិត ។