គាថាទី ១១

ក្បាលទី 55 · ទំព័រ 905

ជនទាំងឡាយ អ្នកមានការណ៍ជាប្រយោជន៍ ទើបគប់ រក ទើបសេពគប់ ឯមិត្តថ្មីទាំងឡាយដែលឥតត្រូវការណ៍ គេពុំ ងាយនឹងរកបានទេ ចំណែកមនុស្សទាំងឡាយដែលមិនស្អាត ជា អ្នកយល់ប្រយោជន៍របស់ខ្លួន ( ក៏តែងគប់រក តែងសេពគប់ដែរ ) បុគ្គលគប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា ជនទាំងឡាយ អ្នកមានការណ៍ជាប្រយោជន៍ ទើប គប់រក ទើបសេពគប់ សេចក្តីថា ពួកជនមានប្រយោជន៍ខ្លួនជាហេតុ មានប្រយោជន៍អ្នកដទៃជាហេតុ មានប្រយោជន៍ទាំងពីរជាហេតុ មានប្រយោជន៍ក្នុង បច្ចុប្បន្នជាហេតុ មានប្រយោជន៍ក្នុងបរលោកជាហេតុ មានប្រយោជន៍ក្នុង ព្រះនិព្វានជាហេតុ ទើបគប់រក សមគប់ សេពគប់ រាប់រក ហេតុនោះ ( លោកពោលថា ) ជនទាំងឡាយ អ្នកមានការជាប្រយោជន៍ ទើបគប់រក ទើបសេពគប់ ។ ពាក្យថា មិត្តថ្មីទាំងឡាយដែលឥតត្រូវការណ៍ គេពុំងាយ នឹងរកបានទេ អធិប្បាយថា មិត្តមាន ២ ពួក គឺអាគារិកមិត្ត ១ អនាគារិកមិត្ត ១ ។ បេ ។ នេះ អាគារិកមិត្ត ។ បេ ។ នេះ អនាគារិកមិត្ត ។ ពាក្យថា មិត្តថ្មី ទាំងឡាយដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ បានសេចក្តីថា មិត្ត ទាំងពីរប្រភេទនេះ ដែលមិនមានការណ៍ មិនមានហេតុ មិនមានបច្ច័យ គេរក បានដោយក្រ ហេតុនោះ ( លោកពោលថា ) មិត្តថ្មីទាំងឡាយ ដែលឥតត្រ ូវការណ៍ គេពុំងាយនឹងរកបានទេ ។ អធិប្បាយពាក្យថា មនុស្សទាំងឡាយដែលមិនស្អាត ជាអ្នក យល់ប្រយោជន៍របស់ខ្លួន ត្រង់ពាក្យថា ជាអ្នកយល់ប្រយោជន៍របស់ខ្លួន គឺ ពួកមនុស្សមិនស្អាត តែងគប់រក សមគប់ សេពគប់ រាប់រក អែបនែប អែប ជិត ចូលទៅរក ចូលទៅអង្គុយជិត សាកសួរ ដោះសា ព្រោះតែប្រយោជន៍ របស់ខ្លួន ព្រោះតែហេតុរបស់ខ្លួន ព្រោះតែបច្ច័យរបស់ខ្លួន ព្រោះតែការណ៍ របស់ខ្លួន ហេតុនោះ ( លោកពោលថ