ភិក្ខុមានចក្ខុបោះទៅ

ក្បាលទី 55 · ទំព័រ 327

នឹងមិនប្រព្រឹត្តទៅ ។ បទថា ជាតិភយេ បានដល់ ភ័យអាស្រ័យជាតិកើតឡើង ។ ក្នុងជរាជាដើម ក៏មានន័យនេះដូចគ្នា ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់ព្យាករសេចក្តីនោះ ដល់កប្បមាណព ទើបត្រាស់គាថាទាំងឡាយតទៅ ។ គាថាទី ២ មាន សេចក្តីដូចបានពោលហើយ ។ ក្នុងគាថាទី ៣ គប្បីជ្រាបអត្ថដូចតទៅនេះថា បទថា អកិញ្ចនំ បានដល់ ដែលផ្ទុយគ្នានឹងកិលេសជាគ្រឿងកង្វល់ ។ បទថា អនាទានំ បានដល់ ដែលផ្ទុយគ្នានឹងតណ្ហាដែលជាគ្រឿងប្រកាន់មាំ អធិប្បាយថា ចូលទៅស្ងប់កិលេសជាគ្រឿងកង្វល់ និងតណ្ហាជាគ្រឿងប្រកាន់ មាំ ។ បទថា អនាបរំ បានដល់ វៀរចាកធម៌ដទៃដែលដូចគ្នា អធិប្បាយថា ជាធម៌ប្រសើរបំផុត ។ គប្បីជ្រាបសេចក្តីក្នុងគាថាទី ៤ ដូចតទៅនេះ បទថា ន តេ មារស្ស បដ្ឋគូ សេចក្តីថា មិនត្រាច់បម្រើមារ ។ ឈ្មោះថា មារោ ព្រោះប្រកបមហាជនទុកក្នុងបាប ហើយឲ្យស្លាប់ ។ ឈ្មោះថា កណ្ហោ ព្រោះជាអ្នកប្រកបក្នុងអកុសលធម៌ ។ ឈ្មោះថា អធិបតិ ព្រោះធំក្នុងទេវលោកទាំង ៦ ។ បទថា អន្តគូ ព្រោះ ជាបុគ្គលទៅកាន់ទីបំផុតនៃអកុសលកម្ម ។ ឈ្មោះថា នមុចិ ព្រោះមិនលែង មហាជន ។ ឈ្មោះថា បមត្តពន្ធុ ព្រោះជាញាតិ ជាទីសរសើររបស់បុគ្គល ប្រមាទ គឺនៅប្រាសចាកសតិ ។ បទដ៏សេសក្នុងទីទាំងពួង ប្រាកដច្បាស់ ហើយ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងសូត្រនេះ ដោយកំពូលនៃធម៌ គឺអរហត្ត ដោយប្រការដូច្នេះ ។ កាលចប់ទេសនា មានបុគ្គលសម្រេចធម៌ ដូចគ្នានឹងសូត្រមុន នោះឯង ។