អដ្ឋកថាគន្ថារម្ភកថា

ក្បាលទី 56 · ទំព័រ 6

សទ្ធម្មប្បកាសិនី អដ្ឋកថា ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ព្រះមានព្រះភាគជាម្ចាស់អង្គណា ទ្រទ្រង់ព្រះគុណគ្រប់សព្វ ហើយ ដោយសេចក្តីល្អគ្រប់យ៉ាង កន្លងនូវសេចក្តីល្អរបស់ លោកទាំងពួង ទ្រង់ផុតអំពីមន្ទិល គឺកិលេសដែលជាគ្រឿង ប្រទូសរ៉ាយ ព្រមទាំងវាសនា ទ្រង់ប្រទានវិមុត្តិធម៌ដ៏ឧត្តុងឧត្តម ទ្រង់មានព្រះហបឫទ័យត្រជាក់ ដូចជាភាពត្រជាក់នៃខ្លឹមច័ន្ទន៍ ពោលគឺ ព្រះករុណាជានិច្ច ទ្រង់មានព្រះបញ្ញាភ្លឺស្វាង ដូចរស្មីព្រះ អាទិត្យ មានធម៌ជាគ្រឿងដឹកនាំសត្វ ខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះមានព្រះភាគជាម្ចាស់អង្គនោះ ដែលជាបុគ្គលដ៏ឧត្តមប្រសើរ លើសលុប ក្នុងពពួកសត្វ ដែលជាទីពឹងក្នុងវត្ថុ ដែលជា ប្រយោជន៍ដល់សត្វទាំងពួង ដោយសិរសា គឺត្បូង ។ បណ្តាព្រះមហាថេរៈ ជាពុទ្ធជិនោរសមានចំនួនជាអនន្ត ព្រះមហា ថេរៈអង្គណា ដែលប្រដូចនឹងព្រះមុនី អ្នកប្រសើរលើសលុប ក្នុងពពួកសត្វទាំងពួង បានជាអ្នកធ្វើតាមលីលា នៃព្រះ សាស្តា ក្នុងការបំពេញប្រយោជន៍ដល់ប្រជុំជន ដោយគុណ ពោល គឺករុណា និងបញ្ញាញាណ ។ ខ្ញុំសូមនមស្ការ ព្រះថេរៈ អង្គនោះ ដែលមានឈ្មោះថា សារីបុត្ត ជាមុនីរាជបុត្ត អ្នក ត្រេកអរក្រៃលែងក្នុងស្ថេរគុណជាអនេក ជាអ្នករុងរឿងដោយ ពន្លឺនៃបញ្ញា មានកិត្តិយសល្អ ផ្សាយខ្ទរខ្ទារទៅ និងមានចរិយាវត្តស្ងប់ល្អ វិសិដ្ឋ្កបាឋៈ គឺព្រះបាលីណា ដែលព្រះសាវ័កជា ធម្មសេនាបតី អ្នកប្រកាសព្រះធម្មចក្រ អ្នកចូលដល់សេចក្តី យល់ច្បាស់ក្នុងអត្ថ តាមសេចក្តីពិត ក្នុងព្រះសូត្រទាំងឡាយ ដែលព្រះតថាគត បានត្រាស់ហើយ ដែលឈ្លាសក្នុងភាសិត ជានាយក ក្នុងការញ៉ាំងធម្មប្រទីបឲ្យភ្លឺស្វាង ពោលដោយ នាមដ៏វិសេសថា បដិសម្ភិទាមគ្គ ជាបាឋៈវិសេស ដែលជា បករ