អត្ថរបស់ សុត សព្ទ
សោតៈនោះ ដែលជាហេតុ ឬជាគ្រឿងធ្វើ ។ ឈ្មោះថា សោតាវធានេ នោះ គឺអ្វី គឺ សុត ។ ធម្មជាតដែលដឹងច្បាស់ កំណត់បានតាមគន្លងនៃសោតទ្វារ ឈ្មោះ ថា សុត ដូចក្នុងព្រះបាលីជាដើមថា ពហុស្សុតោ ហោតិ សុតធរោ សុតសន្តិចយោ ជាអ្នកចេះចាំច្រើន ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំនូវពុទ្ធវចនៈ ដូច្នេះ សុតៈនោះក្នុងទីនេះ លោកពោលថា សោតាវធានេ ។ បញ្ញាដែលប្រព្រឹត្តទៅក្នុង សុតៈ ពោលគឺ សោតាវធានេ នោះ ឈ្មោះថា សោតាវធានេ បញ្ញា ។ បទថា បញ្ញា បានដល់ បញ្ញា ដោយអត្ថថា ជាគ្រឿងធ្វើឲ្យដឹងច្បាស់ ពោលគឺ ជាគ្រឿងធ្វើអត្ថនោះៗ ឲ្យប្រាកដ ។ ម្យ៉ាងទៀត ធម្មជាតណា ដឹងធម៌ទាំងឡាយ ដោយប្រការនោះៗ គឺដោយអនិច្ចលក្ខណៈជាដើម ហេតុនោះ ទើប ធម្មជាតនោះ ឈ្មោះថា បញ្ញា ។ សុត សព្ទ ក្នុងបទថា សុតមយេ ញាណំ ទាំងដែលមានឧបសគ្គ និង មិនមានឧបសគ្គ រមែងប្រាកដក្នុងអត្ថថា ទៅ ប្រាកដ តម្រេក ប្រកបរឿយៗ សន្សំ សទ្ទារម្មណ៍ ដឹងបានតាមគន្លងនៃសោតទ្វារ ។ ពិតហើយ សុត សព្ទ មានអត្ថថា ទៅ ដូចក្នុងប្រយោគជាដើមថា សេនាយ បសុតោ ទៅហើយដោយសេនា សេចក្តីថា ទ័ពដើរទៅ ដូច្នេះ ។ សុត សព្ទ មានអត្ថថា មានធម៌ដែលប្រាកដហើយ ដូចក្នុងប្រយោគ ជាដើមថា សុតធម្មស្ស បស្សតោ បុគ្គលមានធម៌ស្តាប់ហើយ បានឃើញ ច្បាស់ សេចក្តីថា ជាអ្នកមានធម៌ប្រាកដហើយ ដូច្នេះ ។ សុត សព្ទ មានអត្ថថា ត្រេកអរ និងមិនត្រេកអរ ដូចក្នុងប្រយោគ ជាដើមថា អវស្សុតា អវស្សុតស្ស បុរិសបុគ្គលស្ស សុន្ទរីនន្ទាជាម្ចាស់មាន តម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គល … ដូច្នេះ ។ សុត សព្ទ មានអត្ថថា ប្រកបរឿយៗ ដូចក្នុងប្រយោគជាដើមថា យេ ឈានប្បសុតា ធីរា អ្នកប្រាជពួកណា ជាអ្នកប្រកបរឿយៗ ក្នុងឈាន សេចក្តីថា ខ្វល់ខ្វាយរ