អត្ថរបស់ ភូមិ សព្ទ
ភូមិនានត្តញ្ញាណុទ្ទេស បទថា ចតុធម្មវវត្ថានេ បានដល់ ក្នុងការកំណត់ធម៌ទាំងឡាយនីមួយៗ ៤ មានកាមាវចរភូមិជាដើម ដោយអំណាចចតុក្កៈ ១៤ ។ បទថា ភូមិ រមែងប្រព្រឹត្តទៅក្នុងអត្ថថា ផែនដី ដូចក្នុងប្រយោគជាដើម ថា ភូមិគតញ្ច វេហាសដ្ឋញ្ច ( មានប្រាក់ និងមាសជាច្រើន ) ដែលស្ថិតនៅលើ ផែនដីក្តី ដែលស្ថិតនៅលើអាកាសក្តី ដូច្នេះ ។ ប្រព្រឹត្តទៅក្នុងអត្ថថា វិសយ ( ស្ថានទី ) ដូចក្នុងប្រយោគជាដើមថា អភូមឹ តាត ម្បា១សេវ ម្នាលកូន អ្នកកុំសេពគប់នូវទីមិនមែនផែនដី ដូច្នេះ ។ ប្រព្រឹត្តទៅក្នុងអត្ថថា ជាទីកើត ដូចក្នុងប្រយោគជាដើមថា សុខភូមិយំ កាមាវចរេ វៀរតែសុខវេទនាក្នុងសុខភូមិជាកាមាវចរ ដូច្នេះ ។ តែក្នុងទីនេះ រមែងប្រព្រឹត្តទៅក្នុងកោដ្ឋាស គឺចំណែក ។ អាចារ្យពួកខ្លះពោលថា រមែង ប្រព្រឹត្តទៅក្នុងអត្ថថា បរិច្ឆេទ គឺការកំណត់ ដូច្នេះក៏មាន ។ អដ្ឋកថាភូមិនានត្តញ្ញាណុទ្ទេស ចប់ ៥ ។ ធម្មនានត្តញ្ញាណុទ្ទេស បទថា នវធម្មវវត្ថានេ បានដល់ ក្នុងការកំណត់ធម៌ទាំងឡាយនីមួយៗ ៩ ដោយអំណាចនៃកាមាវចរកុសលធម៌ ដោយអំណាចនៃធម៌ មានបាមោជ្ជ ជាមូល និងដោយអំណាចនៃធម៌ មានយោនិសោមនសិការជាមូល ។ បណ្តាញាណទាំង ៥ នេះ អជ្ឈត្តធម៌ ជាធម៌ដែលព្រះយោគីបុគ្គល គប្បី កំណត់ ។ ព្រោះហេតុនោះ ទើបលោកពោលថា វត្ថុនានត្តញ្ញាណ ( ញាណក្នុងភាពផ្សេងៗ នៃវត្ថុ ) ទុកជាទី ១ តពីនោះ ក៏គប្បីកំណត់ អារម្មណ៍នៃនានត្តធម៌ទាំងនោះ ក្នុងលំដាប់តអំពីវត្ថុនានត្តញ្ញាណនោះ លោក ពោលគោចរនានត្តញ្ញាណ គឺញាណក្នុងការផ្សេងគ្នានៃអារម្មណ៍ ញាណ ៣ ដទៃទៀតពីនោះ លោកពោលដោយអនុលោមការរាប់ដោយអំណាចនៃធម៌ ៣ ធម៌ ៤ និងធម៌ ៩ ។