អត្ថរបស់ អារម្ភ សព្ទ
ហោន្តិ មហប្ផលា ការបូជាធំ មានកិច្ចដែលត្រូវធ្វើច្រើន ការបូជាធំទាំងនោះ មិនមានផលឡើយ ដូច្នេះ ។ អារម្ភ មកក្នុងអត្ថថា ព្យាយាម ដូចក្នុងប្រយោគជាដើមថា អារម្ភថ និក្កមថ យុញ្ជថ ពុទ្ធសាសនេ អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរ ប្រកបព្យាយាមក្នុងពុទ្ធសាសនា ដូច្នេះ ។ អារម្ភ មកក្នុងអត្ថថា បៀតបៀន ដូចក្នុងប្រយោគជាដើមថា សមណំ គោតមំ ឧទ្ទិស្ស បណំ អារម្ភន្តិ ពួកជនតែងសម្លាប់សត្វ ( បៀតបៀន ) ចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះ ហើយ ក៏រមែងសោយសាច់ដែលគេធ្វើចំពោះ ដូច្នេះ ។ អារម្ភ មកក្នុងអត្ថថា ការព្រាត់ប្រាស ដូចក្នុងប្រយោគជាដើមថា ពីជភូតគាមសមារម្ភា បដិវិរតោ ហោតិ ភិក្ខុវៀរស្រឡះចាកការធ្វើ ពីជគាម និងភូតគាមឲ្យវិនាស ដូច្នេះ ។ តែក្នុងទីនេះ លោកបំណងយកសេចក្តីព្យាយាមប៉ុណ្ណោះ ។ ព្រោះហេតុ នោះ ទើបលោកពោលថា ការផ្តួចផ្តើម ពោល គឺសេចក្តីព្យាយាម ឈ្មោះថា វីរិយារម្ភ ។ វីរិយៈ លោកហៅថា អារម្ភ ដោយអំណាចនៃការផ្តើមប្រារព្ធ ។ ញាណក្នុងវីរិយារម្ភនោះ ។ អាចារ្យពួកខ្លះពោលថា អសល្លីនត្តា បហិតត្តា ដូច្នេះក៏មាន អធិប្បាយថា ព្រោះមិនរួញរា ព្រោះមានខ្លួនបញ្ជូនទៅហើយ ។ ពាក្យមុននោះឯងប្រពៃ ។ តែអាចារ្យពួកខ្លះ ពណ៌នាថា ភាពដែល សម្ពោជ្ឈង្គ គឺសតិ ធម្មវិចយៈ វីរិយៈ បីតិមានស្មើ ឈ្មោះថា អសល្លី- នត្តតា ភាពដែលសម្ពោជ្ឈង្គ គឺសតិ សមាធិ បស្សទ្ធិ ឧបេក្ខាមានស្មើគ្នា ឈ្មោះថា បហិតត្តា ភាពដែលសម្ពោជ្ឈង្គទាំង ៧ មានស្មើគ្នា ឈ្មោះថា បគ្គហដ្ឋ ដូច្នេះ ។ អដ្ឋកថាវីរិយារម្ភញ្ញាណុទ្ទេស ចប់