ញាណកថា
បញ្ញាក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ការប្រុងត្រចៀកថា ធម៌ទាំងនេះបុគ្គលគួរដឹងច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុង ត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរកំណត់ដឹង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរលះ បញ្ញាជា គ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុង ត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរចម្រើន បញ្ញាជាគ្រឿងដឹងនូវការប្រុង ត្រចៀកនោះ ឈ្មោះ ថាសុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះ ថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវសេចក្តីសាបសូន្យ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវការតាំងនៅ បញ្ញាជាគ្រឿងដឹងនូវ ការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ធម៌ទាំងនេះ គប់រកនូវគុណវិសេស ( ដោយអំណាចនៃការត្រាស់ដឹងនូវ គុណវិសេសខាងលើ ) បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់នូវការទម្លាយនូវ កិលេស បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា សង្ខារទាំងពួងមិនទៀង បញ្ញាជាគ្រឿងដឹងនូវការប្រុង ត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា សង្ខារទាំងពួង ជាទុក្ខ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងពួងជាអនត្តា បញ្ញាជាគ្រឿងដឹងនូវការប្រុង ត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុង ត្