អដ្ឋកថាសុតមយញ្ញាណនិទ្ទេស
វិសជ្ជនុទ្ទេស ឥឡូវនេះ លោកប្រារព្ធនិទ្ទេសវារៈ មានជាដើមថា កថំ សោតាវធានេ បញ្ញា សុតមយេ ញាណំ ក៏ដើម្បីសម្តែងធម៌ទាំងឡាយដែលរួបរួម ដោយឧទ្ទេស តាមដែលបានលើកឡើងសម្តែងហើយដោយប្រភេទ ។ ក្នុងនិទ្ទេសវារៈនោះ ពាក្យណា ដែលលោកពោលថា សោតាវធានេ បញ្ញា សុតមយេ ញាណំ ពាក្យនោះដូចម្តេច ពាក្យនេះ ជាពាក្យសួរដើម្បី ឆ្លើយឯង ។ ពិតហើយ ពាក្យសួរមាន ៥ យ៉ាង គឺ អទិដ្ឋជោតនាបុច្ឆា សួរដើម្បីបំភ្លឺសេចក្តី ដែលនៅមិនទាន់ឃើញ ១ ទិដ្ឋសំសន្ទនាបុច្ឆា សួរដើម្បី ប្រៀបធៀបវត្ថុដែលឃើញហើយ ១ វិមតិច្ឆេទនាបុច្ឆា សួរដើម្បីកាត់សេចក្តី សង្ស័យ ១ អនុមតិបុច្ឆា សួរដើម្បីផ្ទៀងផ្ទាត់ការចេះដឹង ១ កថេតុកមតាបុច្ឆា សួរដើម្បីនឹងឆ្លើយឯង ១ ។ ការផ្សេងគ្នានៃបុច្ឆា ៥ យ៉ាងនោះ មានដូចតទៅនេះ អទិដ្ឋជោតនាបុច្ឆា តើដូចម្តេច គឺបុគ្គលរមែងសួរបញ្ញាដើម្បីដឹង ដើម្បី ឃើញ ដើម្បីប្រៀបោធៀបោ ដើម្បីពិចារណា ដើម្បីជាក់ច្បាស់ ដើម្បីបើកនូវ លក្ខណៈតាមប្រក្រតីដែលជាន័យមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់ប្រៀបោ ធៀបោ មិនធ្លាប់ពិចារណា មិនធ្លាប់ជាក់ច្បាស់ មិនធ្លាប់បើក បុច្ឆានេះ ឈ្មោះ ថា អទិដ្ឋជោតនាបុច្ឆា ។ អដ្ឋកថា សទ្ធម្មប្បកាសិនី វិសជ្ជនុទ្ទេសដែលសង្គ្រោះក្នុងនិទ្ទេសវារៈ ១៦៥ ទិដ្ឋសំសន្ទនាបុច្ឆា តើដូចម្តេច គឺបុគ្គលនោះ រមែងសួរបញ្ញាដល់លក្ខណៈ តាមប្រក្រតីដែលខ្លួនធ្លាប់ដឹងហើយ ធ្លាប់ឃើញហើយ ធ្លាប់ប្រៀបោធៀបោហើយ ធ្លាប់ពិចារណាហើយ ធ្លាប់ជាក់ច្បាស់ហើយ ធ្លាប់បើកហើយ ដើម្បីប្រៀបោ ធៀបោជាមួយបណ្ឌិតដទៃ បុច្ឆានេះ ឈ្មោះថា ទិដ្ឋសំសន្ទនាបុច្ឆា ។