អដ្ឋកថាអភិញ្ញេយ្យនិទ្ទេស

ក្បាលទី 56 · ទំព័រ 192

ឥឡូវនេះ ព្រះធម្មសេនាបតីសារីបុត្តបានសម្តែងនិទ្ទេសវារៈថា កថំ ឥមេ ធម្មា អភិញ្ញេយ្យា ជាដើម ដើម្បីសម្តែងធម៌ដែលលោករួបរួម ក្នុង វិសជ្ជនុទ្ទេសជាប្រភេទតទៅ ។ ក្នុងពាក្យទាំងនោះ ព្រះធម្មសេនាបតីសារីបុត្ត បានលើកយកវិសជ្ជនាមួយ ប្រការ ដប់ៗ ដោយអំណាចនៃធម៌ពួកមួយជាដើម តាំងអំពីផ្តើមក្នុងនិទ្ទេស ៥ មានអភិញ្ញេយ្យនិទ្ទេសជាដើម សម្តែងប្រៀបធៀបដោយបរិយាយនៃទសុត្តរសូត្រ ។ បណ្តានិទ្ទេសទាំង ៥ នោះ គប្បីជ្រាបវិនិច្ឆ័យក្នុងអភិញ្ញេយ្យនិទ្ទេសមុន បទថា សព្វេ សត្តា បានដល់ សត្វទាំងពួង ក្នុងភពទាំងពួង គឺក្នុងកាមភព ជាដើម ក្នុងសញ្ញាភពជាដើម និងក្នុងឯកវោការភពជាដើម ។ បទថា អាហារដ្ឋិតិកា មានវិគ្គហៈថា ការតាំងនៅរបស់សត្វទាំងឡាយ នោះ មានព្រោះអាហារ ព្រោះហេតុនោះ ទើបឈ្មោះថា អាហារដ្ឋិតិកា ។ ក្នុងបទថា ឋិតិ នេះ លោកប្រាថ្នាយកការមាននៅក្នុងខណៈរបស់ខ្លួន ។ ឈ្មោះថា អាហារ ព្រោះជាហេតុនៃការតាំងនៅនៃសត្វទាំងឡាយជាធម៌ មួយ គប្បីដឹងដោយបញ្ញាដ៏ក្រៃលែង ។ កាលបើដឹងបច្ច័យហើយ ក៏ជាការដឹង បច្ចយុប្បន្នធម៌ ( ធម៌ដែលកើតពីបច្ច័យ ) ព្រោះបច្ច័យ និងបច្ចយុប្បន្នធម៌ ទាំង ២ នោះ សម្លឹងការអាស្រ័យគ្នានិងគ្នា ។ ញាតប្បរិញ្ញា ឈ្មោះថា លោកពោលហើយ ដោយពាក្យនោះ ។ សួរថា កាលបើយ៉ាងនោះ ពាក្យណាដែលលោកពោល ( ក្នុងអភិធម្មបិដក វិភង្គ ) ថា ពួកទេវតាជាអសញ្ញសត្វមិនមានហេតុ មិនមានអាហារ មិន មានផស្សៈ ដូច្នេះជាដើម ពាក្យនោះ មិនខុសទៅហើយឬ ឆ្លើយថា ពាក្យដែល លោកពោលនោះមិនខុស ព្រោះថា ឈានជាអាហាររបស់អសញ្ញសត្តព្រហ្មទាំងនោះ ។ សួរថា សូម្បីយ៉ាងនោះ ពាក្យនេះ ( សំយុត្តនិកាយ និទានវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ អាហារនេះមាន ៤ តែ