អភិញ្ញេយ្យនិទ្ទេស ្បត្ទ

ក្បាលទី 56 · ទំព័រ 261

អត្ថនៃធម៌ដែលគួរកំណត់កាន់យក បុគ្គលត្រូវដឹងច្បាស់ អត្ថនៃ ធម៌ជាបរិវារត្រូវដឹងច្បាស់ អត្ថនៃធម៌គួរបំពេញត្រូវដឹងច្បាស់ អត្ថនៃធម៌ ដែលតាំងនៅក្នុងអារម្មណ៍តែមួយត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយត្រូវ ដឹងច្បាស់ អត្ថនៃការផ្គងឡើងត្រូវដឹងច្បាស់ អត្ថនៃការមិនរាត់រាយត្រូវដឹង ច្បាស់ អត្ថនៃការមិនកករល្អក់ត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័រត្រូវដឹង ច្បាស់ អត្ថនៃការតាំងស៊ប់របស់ចិត្តដោយអំណាចនៃការតាំងនៅក្នុងអារម្មណ៍ តែមួយត្រូវដឹងច្បាស់ អត្ថនៃអារម្មណ៍ត្រូវដឹងច្បាស់ អត្ថនៃការត្រាច់ទៅរបស់ អារម្មណ៍ត្រូវដឹងច្បាស់ អត្ថនៃការលះចោលត្រូវដឹងច្បាស់ អត្ថនៃការបរិច្ចាគ ត្រូវដឹងច្បាស់ អត្ថនៃការចេញចាកកិលេសត្រូវដឹងច្បាស់ អត្ថនៃការប្រែ ត្រឡប់ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់រម្ងាប់ត្រូវដឹងច្បាស់ អត្ថនៃធម៌ដ៏ឧត្តម ត្រូវដឹងច្បាស់ អត្ថនៃការផុតស្រឡះចាកអារម្មណ៍ត្រូវដឹងច្បាស់ អត្ថនៃការមិន មានអាសវៈត្រូវដឹងច្បាស់ អត្ថនៃការឆ្លងត្រូវដឹងច្បាស់ អត្ថនៃការមិនមាន សង្ខារនិមិត្តត្រូវដឹងច្បាស់ អត្ថនៃការមិនតម្កល់ទុកនូវតណ្ហាត្រូវដឹងច្បាស់ អត្ថនៃ សភាពសោះសូន្យត្រូវដឹងច្បាស់ អត្ថនៃសភាពមានរសតែមួយត្រូវដឹង ច្បាស់ អត្ថនៃការមិនប្រព្រឹត្តកន្លង ( ទៅវិញទៅមករបស់សមថៈ និងវិបស្សនា ) ត្រូវដឹងច្បាស់ អត្ថនៃធម៌ដែលជាប់គ្នាជាគូត្រូវដឹងច្បាស់ អត្ថនៃការចេញ ( ចាកសង្ខារ ) ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងសត្វឲ្យដល់ ( នូវព្រះនិព្វាន ) ត្រូវដឹងច្បាស់ អត្ថនៃការឃើញជាក់ស្តែង ( នូវព្រះនិព្វាន ) ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាអធិបតីត្រូវដឹងច្បាស់ ។