អដ្ឋកថាអភិញ្ញេយ្យនិទ្ទេស ្បត្ទ
បទថា ឯកត្តុបដ្ឋានវសេន បានដល់ ដោយការប្រកបសមាធិ និងដោយ អំណាចនៃការតាំងនៅក្នុងអារម្មណ៍តែមួយយ៉ាងមាំទាំ ។ បទថា ឋិតដ្ឋោ បានដល់ សភាពដែលតាំងនៅដោយមិនញាប់ញ័រក្នុង អារម្មណ៍ ។ ឈ្មោះថា អារម្មណដ្ឋោ ព្រោះទាញយកនិព្វានជាអារម្មណ៍ ។ ឈ្មោះថា គោចរដ្ឋោ ព្រោះត្រាច់ប្រាថ្នានិព្វាននោះឯង ។ ឈ្មោះថា បហានដ្ឋោ ព្រោះនិព្វានជាគ្រឿងរលាស់ចេញ និងជា គ្រឿងប្រហារ ។ ឈ្មោះថា បរិច្ចាគដ្ឋោ ព្រោះអរិយមគ្គជាឧបាយលះកិលេស ។ ឈ្មោះថា វុដ្ឋានដ្ឋោ ព្រោះអំណាចចេញចាកនិមិត្ត និងការប្រព្រឹត្តទៅ ទាំងពីរ ។ ឈ្មោះថា និវត្តនដ្ឋោ ព្រោះអំណាចចៀសទៅ អំពីនិមិត្ត និងការ ប្រព្រឹត្តទៅ ។ ឈ្មោះថា សន្តដ្ឋោ ព្រោះរម្លត់ឥតសេសសល់ ។ ឈ្មោះថា បណីតដ្ឋោ ព្រោះភាពជាធម៌មិនក្តៅក្រហាយ និងព្រោះភាព ជាធម៌ខ្ពង់ខ្ពស់ ។ ឈ្មោះថា វិមុត្តដ្ឋោ ព្រោះរួចផុតចាកកិលេសទាំងឡាយ និងព្រោះ បង្អោនទៅក្នុងអារម្មណ៍ ។ ឈ្មោះថា អនាសវដ្ឋោ ព្រោះជាធម៌ដែលបរិសុទ្ធដោយមិនមែនជា វិស័យនៃអាសវៈទាំងឡាយ ។ ឈ្មោះថា តរណដ្ឋោ ព្រោះឈានកន្លងចាកកិលេសកន្តារ និង សង្សារកន្តារ ។ ឈ្មោះថា អនិមិត្តដ្ឋោ ព្រោះមិនមានសង្ខារនិមិត្ត ។ ឈ្មោះថា អប្បណិហិតដ្ឋោ ព្រោះមិនមានទីតាំង គឺតណ្ហា ។ ឈ្មោះថា សុញ្ញតដ្ឋោ ព្រោះមិនមានសារក្នុងខ្លួន ។ ឈ្មោះថា ឯករសដ្ឋោ ព្រោះមានរសតែមួយ គឺវិមុត្តិរស ឬព្រោះ សមថៈ និងវិបស្សនា មានរសតែមួយដូចគ្នា ។ ឈ្មោះថា អនតិវត្តនដ្ឋោ ព្រោះសមថៈ និងវិបស្សនាអាស្រ័យគ្នានិងគ្នា ។ ឈ្មោះថា យុគនទ្ធដ្ឋោ ព្រោះសមថៈ និងវិបស្សនានោះឯងជាគូគ្នា ។ ឈ្មោះថា និយ្យានដ្ឋោ ព្រោះអរិយមគ្គជាឧបាយចេញទៅអំពីសង្ខារ ។ ឈ្មោះថា ហេតុដ្ឋោ ព្រោះជាហេតុឲ្យដល់និព