អដ្ឋកថាបរិញ្ញេយ្យនិទ្ទេស
បទថា រូបំ បានដល់ មហាភូតរូប ៤ និងឧបាទាយរូប ២៤ ដែលអាស្រ័យមហាភូតរូប ៤ ។ ខន្ធ ឈ្មោះថា នាម ព្រោះអត្ថថា បង្អោនទៅ ។ ពិតហើយ ខន្ធទាំងនោះរមែង បង្អោនទៅចំពោះមុខកាន់អារម្មណ៍ ។ នាមទាំងអស់ក៏ឈ្មោះថា នាម ដោយ អត្ថថា ឲ្យបង្អោនទៅ ។ ពិតហើយ ខន្ធ ៤ ញ៉ាំងគ្នានិងគ្នាឲ្យបង្អោនទៅក្នុង អារម្មណ៍ និព្វាន ញ៉ាំងធម៌ដែលមិនមានទោសឲ្យបង្អោនទៅក្នុងខ្លួន ព្រោះជា អារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ ។ ឈ្មោះថា រូបំ ព្រោះអត្ថថា ប្រែប្រួល ទៅ ដោយបច្ច័យដែលជាសត្រូវ មានត្រជាក់ជាដើមដោយអំណាចសន្តតិ ។ ពាក្យថា ព្រោះអត្ថថាប្រែប្រួលទៅ បានដល់ដោយអត្ថថា កម្រើក ។ ធម្មជាត ដែលត្រូវភាពត្រជាក់ជាដើមប៉ះខ្ទប់ដោយការប្រែប្រួលរបស់សន្តតិ លោកហៅ ថា រូបំ ។ តែក្នុងទីនេះ បទថា នាមំ លោកបំណងយកនាមដែលជា លោកិយប៉ុណ្ណោះ ចំណែករូបជាលោកិយដោយចំណែកមួយ ។ បទថា តិស្សោ វេទនាបា នដល់ សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា ។ វេទនាទាំងនោះ ជាលោកិយប៉ុណ្ណោះ ។ បទថា អាហារា បានដល់ បច្ច័យ ។ បច្ច័យ ឈ្មោះថា អាហារា ព្រោះនាំមកនូវផលរបស់ខ្លួន ។ អាហារ ៤ យ៉ាង គឺកពឡឹការាហារ ១ ផស្សាហារ ១ មនោសព្ចោតនាហារ ១ វិញ្ញាណាហារ ១ ។ ឈ្មោះថា កពឡឹការ ព្រោះគួរធ្វើឲ្យជាពំនូតដោយវត្ថុ ។ ឈ្មោះថា អាហារ ព្រោះគួរ ស៊ីលេប ។ បទនេះ ជាឈ្មោះរបស់ឱជៈ ដែលជាវត្ថុមានបាយ និងនំកុម្មាស ជាដើម ។ ឱជៈនោះ ឈ្មោះថា អាហារ ព្រោះអត្ថថា នាំមកនូវរូបមានឱជៈជា គម្រប់ ៨ ។ ផស្សៈ ៦ យ៉ាង មានចក្ខុសម្ផស្សជាដើម ឈ្មោះថា អាហារ