បហាតព្វនិទ្ទេស

ក្បាលទី 56 · ទំព័រ 333

គប្បីជ្រាបវិនិច្ឆ័យក្នុងបហាតព្វនិទ្ទេសដូចតទៅ បទថា អស្មិមានោ បានដល់ មានះក្នុងឧបាទានក្ខន្ធ ៥ មានរូបជាដើម ថាជាអញ ។ ពិតហើយ កាលលះបង់មានះនោះបាន ឈ្មោះថា បានសម្រេច អរហត្ត ។ កាលរូបរាគៈជាដើមនៅមាន ការដែលមិនពោលដល់សញ្ញោជនៈ ដ៏សេស ពោលដល់អស្មិមានះបុណ្ណោះ គប្បីជ្រាបថា ព្រោះអស្មិមានះនោះ គ្រោតគ្រាតប្រៀបបាននឹងទិដ្ឋិ ។ បទថា អវិជ្ជា ដោយសុត្តន្តបរិយាយ គឺការមិនដឹងក្នុងឋានៈ ៤ មានទុក្ខជា ដើម ដោយអភិធម្មបរិយាយរួមជាមួយការមិនដឹងក្នុងចំណែកអតីតជាដើម ជា ៨ ។ ដូចព្រះមានព្រះភាគ ត្រាស់ ( ក្នុងអភិធម្ម ធម្មសង្គណិ ) ថា បណ្តាធម៌ទាំងនោះ អវិជ្ជា តើដូចម្តេច ។ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុងហេតុ នៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិន ដឹងក្នុងខន្ធជាចំណែកខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ ដូច្នេះ ។