ភាវេតព្វនិទ្ទេស

ក្បាលទី 56 · ទំព័រ 349

ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវចម្រើន បញ្ញា ជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ ដែលត្រូវចម្រើន គឺកាយគតាសតិដែលច្រឡំដោយសេចក្តីសុខ ស្រួល ធម៌ ២ ដែលត្រូវចម្រើន គឺសមថៈ ១ វិបស្សនា ១ ធម៌ ៣ ដែល ត្រូវចម្រើន គឺសមាធិ ៣ ធម៌ ៤ ដែលត្រូវចម្រើន គឺសតិប្បដ្ឋាន ៤ ធម៌ ៥ ដែលត្រូវចម្រើន គឺសម្មាសមាធិមានអង្គ ៥ ធម៌ ៦ ដែលត្រូវចម្រើន គឺអនុស្សតិដ្ឋាន ៦ ធម៌ ៧ ដែលត្រូវចម្រើន គឺពោជ្ឈង្គ ៧ ធម៌ ៨ ដែល ត្រូវចម្រើន គឺអរិយមគ្គប្រកបដោយអង្គ ៨ ធម៌ ៩ ដែលត្រូវចម្រើន គឺ បារិសុទ្ធិប្បធានិយង្គៈ ៩ ធម៌ ១០ ដែលត្រូវចម្រើន គឺកសិណាយតនៈ ១០ ។ ភាវនា ( ការចម្រើន ) ២ យ៉ាង គឺលោកិយភាវនា ១ លោកុត្តរភាវនា ១ ។ ភាវនា ៣ យ៉ាង គឺការចម្រើនពួកធម៌ជារូបាវចរកុសល ១ ការចម្រើនពួកធម៌ជាអរូបាវចរកុសល ១ ការចម្រើនពួកធម៌ជាកុសលដែល មិនបានរាប់បញ្ចូល ( ក្នុងវដ្តៈ ) គឺលោកុត្តរ ១ ។ ការចម្រើនពួកធម៌ជា រូបាវចរកុសល ដ៏ថោកទាបក៏មាន ជាកណ្តាលក៏មាន ដ៏ខ្ពង់ខ្ពស់ក៏មាន ការចម្រើន ពួកធម៌ជាអរូបាវចរកុសលដ៏ថោកទាបក៏មាន ជាកណ្តាលក៏មាន ដ៏ខ្ពង់ខ្ពស់ ក៏មាន ការចម្រើនធម៌ជាកុសល ដែលមិនបានរាប់បញ្ចូល ( ក្នុងវដ្តៈ ) គឺលោកុត្តរដ៏ខ្ពង់ខ្ពស់ ។ ភាវនា ៤ យ៉ាង គឺបុគ្គលកាលត្រាស់ដឹងដែលជា បរិញ្ញាបដិវេធហើយចម្រើន ១ កាលត្រាស់ដឹងនូវសមុទយសច្ចដែលជាបហានប្បដិវេធហើយចម្រើន ១ កាលត្រាស់ដឹងនូវនិរោធសច្ចដែលជាសច្ឆិកិរិយា-