អត្ថរបស់ សហគត សព្ទ
ប្រាកដក្នុងអត្ថថា តព្ភាវ ដូចក្នុងប្រយោគជាដើមថា យាយំ តណ្ហា បៀនព្ភវិកា នន្ទិរាគសហគតា អរិយសច្ច គឺតណ្ហានេះឯង ជាធម្មជាត នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ដូច្នេះ អធិប្បាយថា កើតនូវនន្ទិរាគៈ ។ ប្រាកដក្នុងអត្ថថា វោកិណ្ណ ដូចក្នុងប្រយោគជាដើមថា យា ភិក្ខវេ វីមំសា កោសជ្ជសហគតា កោសជ្ជសម្បយុត្តា ម្នាលភិក្ខុទាំងឡាយ វីមំសា ឯណាប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ ដូច្នេះ អធិប្បាយថា វីមំសាលាយឡំដោយការខ្ជិលច្រអូស ដែលកើតឡើងក្នុងចន្លោះៗ ។ ប្រាកដក្នុងបទថា អារម្មណ ដូចក្នុងប្រយោគជាដើមថា លាភី ហោតិ រូបសហគតានំ វា សមាបត្តីនំ អរូបសហគតានំ វា សមាបត្តិនំ ជា អ្នកបានសមាបត្តិដែលសហគតៈដោយរូប ឬសមាបត្តិដែលសហគតៈដោយអរូប ដូច្នេះ អធិប្បាយថា សមាបត្តិមានរូបជាអារម្មណ៍ និងមានអរូបជាអារម្មណ៍ ។ ប្រាកដក្នុងអត្ថថា និស្សយ ដូចក្នុងប្រយោគជាដើមថា អដ្ឋិកសញ្ញាសហគតំ សតិសម្ពោជ្ឈង្គំ ភាវេតិ ( ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ) ចម្រើនសតិសម្ពោជ្ឈង្គប្រកបដោយអដ្ឋិកសញ្ញា ដូច្នេះ អធិប្បាយថា ព្រោះចម្រើនអដ្ឋិកសញ្ញា ដែលអាស្រ័យអដ្ឋិកសញ្ញាដែលបានចំពោះហើយ ។ ប្រាកដក្នុងអត្ថថា សំសដ្ឋ ដូចក្នុងប្រយោគជាដើមថា ឥទំ សុខំ ឥមាយ បីតិយា សហគតំ ហោតិ សហជាតំ សំសដ្ឋំ សម្បយុត្តំ សេចក្តីសុខនេះ ជាធម្មជាតប្រព្រឹត្តទៅជាមួយ កើតជាមួយឲ្យ ច្រឡំប្រកបដោយបីតិនេះ អធិប្បាយថា លាយឡំគ្នា ។ សូម្បីក្នុងទីនេះលោកក៏បំណងយកការច្រឡំគ្នា ។