អត្ថរបស់ កុសល សព្ទ

ក្បាលទី 56 · ទំព័រ 375

ខាងក្រោម ខាងទទឹង ក្នុងកសិណុគ្ឃាដិមាកាសដោយអំណាចកសិណ និង ក្នុងវិញ្ញាណដែលប្រព្រឹត្តទៅហើយ ក្នុងកសិណុគ្ឃាដិមាកាសនោះ ដោយ អំណាចកសិណុគ្ឃាដិមាកាស គប្បីជ្រាបខាងលើ ខាងក្រោម ទទឹង ដោយ អំណាចបរិច្ឆេទាកាសកសិណនោះ ព្រោះសូម្បីបរិច្ឆេទាកាសកសិណ ក៏ ពង្រីកបានដូច្នេះដែរ ។ ឥឡូវនេះ ព្រះសារីបុត្ត កាលសម្តែងប្រភេទរបស់ភាវនា ទើប ពោលថា ទ្វេ ភាវនា ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ គប្បីវិនិច្ឆ័យក្នុងបទថា លោកិយា ដូចតទៅនេះ វដ្តៈ លោកពោលថា លោក ព្រោះអត្ថថា បែកធ្លាយទៅ ។ ឈ្មោះថា លោកិយ ព្រោះអត្ថថា ប្រកបហើយក្នុងលោក ដោយការទាក់ទងគ្នាក្នុងវដ្តៈនោះ ការចម្រើនធម៌ដែលជាលោកិយ ឈ្មោះថា លោកិយ ។ សូម្បីលោកពោលដោយវោហារថា ការចម្រើនធម៌ក៏ពិត តែក៏ មិនមានការចម្រើន ញែកចេញចាកធម៌ទាំងនោះ ព្រោះធម៌ទាំងនោះឯងដែល ចម្រើន ហៅថា ភាវនា ។ ឈ្មោះថា ឧត្តរ ព្រោះអត្ថថា ឆ្លងផុត ។ ឈ្មោះ ថា លោកុត្តរ ព្រោះអត្ថថា ឆ្លងចាកលោកដោយការមិនទាក់ទងក្នុងលោក ។ ឈ្មោះថា រូបវចរ ព្រោះអត្ថថា ត្រាច់ទៅក្នុងរូប ពោល គឺរូបភព ។ កុសល សព្ទ ក្នុងបទថា រូបវចរកុសលានំ នេះ រមែងប្រាកដក្នុងការ មិនមានរោគ មិនមានទោស ឈ្លាស និងសុខវិបាក ។ ប្រាកដក្នុងការមិនមាន រោគ ដូចក្នុងប្រយោគជាដើមថា កច្ចិ នុ ភោតោ កុសលំ កច្ចិ ភោតោ អនាមយំ ព្រះអង្គមានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជំងឺតម្កាត់ទេ ឬ ដូច្នេះ ។ ប្រាកដក្នុងការមិនមានទោស ដូចក្នុងប្រយោគជាដើមថា កតមោ បន ភន្តេ កាយសមាចារោ កុសលោ យោ ខោ មហារាជ កាយសមាចារោ អនវជ្ជោ បពិត្រលោកដ៏ចម្រើន ចុះកាយសមាចារជាកុសល តើដូចម្តេច ។ បពិត្រមហារាជ កាយសមាចារមិនមានទោស ដូច្នេះ ។ ឬ បុន ចបរំ ភន្តេ ឯតទ