សច្ឆិកាតព្វនិទ្ទេស

ក្បាលទី 56 · ទំព័រ 394

គប្បីជ្រាបវិនិច្ឆ័យក្នុងសច្ឆិកាតព្វនិទ្ទេសដូចតទៅ ព្រះសារីបុត្តត្ថេរ ពោលវិសជ្ជនាឯកុត្តរធម៌ ១០ ប្រការ ដោយការធ្វើឲ្យ ជាក់ច្បាស់ដល់ការបានចំពោះ ។ ក្នុងបទទាំងនោះ បទថា អកុប្បា ចេតោវិមុត្តិ បានដល់ អរហត្តផលវិមុត្តិ ។ ចេតោវិមុត្តិនោះ ឈ្មោះថា អកុប្បា ព្រោះអត្ថថា មិនកម្រើក មិន ញាប់ញ័រ មិនឲ្យវិនាស លោកពោលថា ចេតោវិមុត្តិ ព្រោះចិត្តផុតវិសេស ចាកកិលេសទាំងពួង ។ បទថា វិជ្ជា បានដល់ វិជ្ជា ៣ ។ បទថា វិមុត្តិ លោកពោលដល់ អរហត្តផលដោយបរិយាយក្នុងទសុត្តរសូត្រ តែលោកពោលដោយបរិយាយ ក្នុងសង្គីតិសូត្រថា បទថា វិមុត្តិ បានដល់ វិមុត្តិ ២ គឺការបង្អោនចិត្តទៅ និង និព្វាន ។ ម្យ៉ាងទៀត ក្នុងវិមុត្តិទាំង ២ នេះ សមាបត្តិ ៨ ឈ្មោះថា វិមុត្តិ ព្រោះចិត្តផុតដោយល្អចាកនីវរណៈទាំងឡាយជាដើម និព្វាន ឈ្មោះថា វិមុត្តិ ព្រោះផុតចាកសង្ខតធម៌ទាំងពួង ។