អដ្ឋកថាសច្ឆិកាតព្វនិទ្ទេស

ក្បាលទី 56 · ទំព័រ 394

បទថា តិស្សោ វិជ្ជា បានដល់ វិជ្ជា គឺបុព្វេនិវាសានុស្សតិញ្ញាណ ១ វិជ្ជា គឺចុតូបបាតញ្ញាណ ១ វិជ្ជា គឺអាសវក្ខយញ្ញាណ ១ ។ ឈ្មោះថា វិជ្ជា ដោយ អត្ថថា ទម្លាយងងឹតបាន ឈ្មោះថា វិជ្ជា ដោយអត្ថថា ធ្វើនូវការដឹងឲ្យជាក់ច្បាស់ ពិតហើយ បុព្វេនិវាសានុស្សតិញ្ញាណ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា កាលកើតឡើង រមែងទម្លាយនូវងងឹតដែលបិទបាំងជាតិដែលធ្លាប់នៅក្នុងកាល មុនបាន និងរមែងធ្វើឲ្យដឹងច្បាស់ដល់ជាតិ ដែលធ្លាប់នៅក្នុងកាលមុនបាន ។ ចុតូបបាតញ្ញាណ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ទម្លាយនូវងងឹតដែលបិទបាំង ចុតិ និងបដិសន្ធិចេញបាន និងធ្វើឲ្យដឹងច្បាស់ ដល់ចុតិ និងបដិសន្ធិបាន ។ អាសវក្ខយញ្ញាណ ឈ្មោះថា វិជ្ជា ព្រោះអត្ថថា ទម្លាយនូវងងឹត ដែល បិទបាំងអរិយសច្ច ៤ និងធ្វើឲ្យដឹងច្បាស់នូវសច្ចធម៌ ៤ ។ បទថា ចត្តារិ សាមញ្ញផលានិ បានដល់ សោតាបត្តិផល ១ សកទាគាមិផល ១ អនាគាមិផល ១ អរហត្តផល ១ ។ ឈ្មោះថា សមណៈ ព្រោះ អត្ថថា ធ្វើធម៌លាមកឲ្យស្ងប់ គឺឲ្យវិនាស ភាពជាសមណៈ ឈ្មោះថា សាមញ្ញ ។ សាមញ្ញនេះ ជាឈ្មោះរបស់អរិយមគ្គ ៤ ។ ផលនៃសាមញ្ញ ឈ្មោះថា សាមញ្ញផល ។ បទថា បញ្ច ធម្មក្ខន្ធា បានដល់ សីលក្ខន្ធ ១ សមាធិក្ខន្ធ ១ បញ្ញាខន្ធ ១ វិមុត្តិក្ខន្ធ ១ វិមុត្តិញ្ញាណទស្សនក្ខន្ធ ១ ។ បទថា ធម្មក្ខន្ធា បានដល់ ការចែកធម៌ ចំណែករបស់ធម៌ ។ សូម្បី ក្នុងសីលក្ខន្ធជាដើម ក៏មានន័យនេះដូចគ្នា ។ សីល សមាធិ បញ្ញា ទាំង ដែលជាលោកិយ និងលោកុត្តរនោះឯង ឈ្មោះថា សីលក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ ។ សមុច្ឆេទវិមុត្តិ បដិប្បស្សទ្ធិវិមុត្តិ និងនិស្សរណវិមុត្តិនោះឯង ឈ្មោះថា វិមុត្តិក្ខន្ធ ។ ការពិចារណាវិមុត្តិ ៣ យ៉ាងនោះឯង ឈ្មោះថា វិមុ