លក្ខណត្តិកនិទ្ទេស
ក្បាលទី 56 · ទំព័រ 409
ឥឡូវនេះ ព្រោះលោកិយធម៌នីមួយៗ ត្រូវកម្ចាត់ដោយត្រៃលក្ខណ៍ ហេតុនោះ ទើបលោកសម្តែងត្រៃលក្ខណ៍ដែលមានលក្ខណៈដូចគ្នា ។ ក្នុងបទទាំងនោះ បទថា អនិច្ចំ ខយដ្ឋេន បានដល់ រូប ឈ្មោះថា មិន ទៀង ព្រោះការអស់ទៅក្នុងទីនោះៗ ។ អាចារ្យពួកខ្លះពោលថា ឈ្មោះថា មិន ទៀង ព្រោះមានសេចក្តីអស់ទៅជាធម្មតា វិនាសទៅជាធម្មតា ប្រាសចាករាគ ជាធម្មតា រលត់ទៅជាធម្មតា ។ បទថា ទុក្ខំ ភយដ្ឋេន បានដល់ ឈ្មោះថា ទុក្ខ ព្រោះការមានភ័យ ចំពោះមុខ ព្រោះថា វត្ថុណាមិនទៀង វត្ថុនោះ រមែងនាំមកនូវសភាពគួរខ្លាច ដូច នាំការខ្លាចមកដល់ទេវតាក្នុងសីហោបមសូត្រ ដូច្នោះ ។ អាចារ្យពួកខ្លះពោល ថា ឈ្មោះថា ទុក្ខ ដោយអត្ថថា ជាតិ ជរា ព្យាធិ និងមរណៈជាវត្ថុគួរខ្លាច ។