អដ្ឋកថាលក្ខណត្តិកនិទ្ទេស
បទថា អនត្តា អសារកដ្ឋេន បានដល់ ឈ្មោះថា អនត្តា ព្រោះមិន មានខ្លឹមសារក្នុងខ្លួនដែលកំណត់យ៉ាងនេះថា តួខ្លួនអ្នកអាស្រ័យ អ្នកធ្វើ អ្នក សោយ អ្នកមានអំណាចឯង ព្រោះថា វត្ថុណា មិនទៀង ជាទុក្ខ វត្ថុនោះ មិនអាចតម្កល់នូវការមិនទៀងរបស់ខ្លួន ឬតម្កល់នូវការបៀតបៀន ព្រោះ ការកើត និងការរលត់បាន តើនឹងរកភាពដែលវត្ថុនោះជាអ្នកធ្វើជាដើម បាន អំពីណា ។ សមដូចព្រះមានព្រះភាគ ត្រាស់ ( ក្នុងវិនយបិដក មហាវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះ ជារបស់ខ្លួនពិតមែន រូបនេះ ក៏ មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺជំងឺតម្កាត់ឡើយ ដូច្នេះ ។ អាចារ្យពួកមួយ ពោលថា ឈ្មោះថា អនត្តា ព្រោះមិនមានខ្លឹមសារក្នុងខ្លួន មិនមាន ខ្លឹមសារជានិច្ច ។ ការប្រុងត្រចៀកថា នេះទុក្ខអរិយសច្ច នេះទុក្ខសមុទយអរិយសច្ច នេះទុក្ខនិរោធអរិយសច្ច នេះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញា ជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើ ដូចម្តេច ។ បណ្តាអរិយសច្ចទាំងនោះ ទុក្ខអរិយសច្ច តើដូចម្តេច ជាតិក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈក៏ជាទុក្ខ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការ អាក់អន់ចិត្ត ការចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ ការភប់ប្រសព្វដោយពួកស ត្វ និងសង្ខារមិនជាទីស្រឡាញ់ ក៏ជាទុក្ខ ការព្រាត់ប្រាសចាកពួកសត្វ និង សង្ខារជាទីស្រឡាញ់ ក៏ជាទុក្ខ ចង់បានរបស់ណា មិនបានការមិនបាននោះ ក៏ជាទុក្ខ បើពោលដោយបំប្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ ។