ទុក្ខសច្ចនិទ្ទេស

ក្បាលទី 56 · ទំព័រ 416

ព្រះសារីបុត្ត បានសម្តែងចតុក្កអរិយសច្ច ដោយសភាពដូចគ្នា ព្រោះសច្ចៈទាំងឡាយ ទាក់ទងជាមួយគ្នា ដោយអត្ថថា ជារបស់ពិត ។ ក្នុងបទទាំងនេះ បទថា តត្ថ បានដល់ ក្នុងអរិយសច្ចទាំង ៤ នោះ ។ បទថា កតមំ បានដល់ ជាពាក្យសួរដើម្បីឆ្លើយឯង ។ បទថា ទុក្ខំ អរិយសច្ចំ បានដល់ ជាការសម្តែងធម៌ដែលសួរហើយ ។ ក្នុងបទថា ជាតិបិ ទុក្ខា ជាដើមនោះ លោកប្រកាសអត្ថនៃជាតិសព្ទ មិន មែនតិច ដូចលោកពោលថា ភព ត្រកូល ពួក សីល បញ្ញត្តិ លក្ខណៈ ប្រសូត បដិសន្ធិ លោកប្រកាសអត្ថនៃជាតិ ដោយប្រការដូច្នេះ ។ ពិតហើយ ជាតិ សព្ទ មកក្នុងអត្ថថា ភព ដូចក្នុងប្រយោគជាដើមថា ឯកម្បិ ជាតឹ ទ្វេបិ ជាតិយោ រពឫកបាន ១ ជាតិខ្លះ ២ ជាតិ ដូច្នេះ ។