អដ្ឋកថាទុក្ខសច្ចនិទ្ទេស

ក្បាលទី 56 · ទំព័រ 416

មកក្នុងអត្ថថា ត្រកូល ដូចក្នុងប្រយោគជាដើមថា អក្ខិត្តោ អនុបក្កុដ្ឋោ ជាតិវាតេន មិនដែលនរណាមួយ ពោលទោសតិះដៀល ដោយពោលដល់ ជាតិកំណើតឡើយ ដូច្នេះ ។ មកក្នុងអត្ថថា ពួក ដូចក្នុងប្រយោគជាដើមថា អត្ថិ វិសាខេ និគ្គណ្ឋានា ម សមណជាតិ ម្នាលនាងវិសាខា ចុះនិគ្គណ្ឋុបោសថៈ តើដូចម្តេច ។ ម្នាលនាងវិសាខា មានពួកសមណៈ ហៅថា និគ្គណ្ឋៈ ដូច្នេះ ។ មកក្នុងអត្ថថា អរិយសីល ដូចក្នុងប្រយោគជាដើមថា យតោហំ ភគិនិ អរិយាយ ជាតិយា ជាតោ នាភិជានាមិ នែនាង តាំងអំពីអាត្មាកើតហើយ ក្នុងអរិយជាតិ ( បានជាអរិយបុគ្គល ) មិនដែលក្លែងផ្តាច់ផ្តិលជីវិតសត្វឡើយ ដូច្នេះ ។ មកក្នុងអត្ថថា បញ្ញត្តិ ដូចក្នុងប្រយោគជាដើមថា តិរិយា នាម តិណជាតិ នាភិយា ឧគ្គន្តា នភំ អាហច្ច ឋិតា អហោសិ មានស្មៅ ចិញ្ចៀន ១ សរសៃ ដុះលេចអំពីផ្ចិតទៅទល់នឹងអាកាស ដូច្នេះ ។ មកក្នុងអត្ថថា សង្ខតលក្ខណៈ ដូចក្នុងប្រយោគជាដើមថា ជាតិ ទ្វីហិ ខន្ធេហិ សង្គហិតា ជាតិសង្គ្រោះដោយខន្ធ ២ ដូច្នេះ ។ មកក្នុងអត្ថថា ប្រសូត ដូចក្នុងប្រយោគជាដើមថា សម្បតិជាតោ អានន្ទ ពោធិសត្តោ ម្នាលអានន្ទ ពោធិសត្វប្រសូតមកភ្លាម ដូច្នេះ ។ មកក្នុងអត្ថថា បដិសន្ធិក្ខន្ធ ដូចក្នុងប្រយោគជាដើមថា ភវប្បច្ចយា ជាតិ ជាតិកើតមានព្រោះមានភពជាហេតុឬ ជាតិបិ ទុក្ខា កំណើត ( ទាំង ៤ មានជលាពុជជាដើម ) ជាកងទុក្ខ ដូច្នេះ ។ បើពោលដោយត្រង់ បាន ដល់ ការប្រាកដគ្រាដំបូង របស់ខន្ធទាំងឡាយដែលប្រាកដដល់សត្វ ដែល កើតក្នុងភពនោះៗ ។ បើសួរថា ព្រោះហេតុអ្វី ទើបជាតិជាទុក្ខ ឆ្លើយថា ព្រោះជាតិជាទីតាំង របស់ទុក្ខ មិនមែនតិច ។ ទុក្ខមិនតិច គឺទុក្ខទុក្ខ វិបរិណាមទុក្ខ សង្ខារទុក្ខ បដិច្ឆន្នទុក្ខ អប្បដិ