អដ្ឋកថានិរោធសច្ចនិទ្ទេស

ក្បាលទី 56 · ទំព័រ 452

គប្បីជ្រាបវិនិច្ឆ័យក្នុងនិរោធសច្ចនិទ្ទេសដូចតទៅ ក្នុងបទនេះថា យោ តស្សាយេវ តណ្ញាយ មានវិនិច្ឆ័យដូចតទៅនេះថា កាលគួរពោលថា ការរលត់ទុក្ខនោះ ព្រោះទុក្ខរលត់ដោយការរលត់សមុទយៈ មិនមែនរលត់ ដោយប្រការដទៃ សមដូចព្រះមានព្រះភាគ ត្រាស់ ( ក្នុងខុទ្ទកនិកាយ ធម្មបទ ) ថា កាលបើឫសឈើ មិនមានសេចក្តីអន្តរាយនៅមាំមួនទេ ដើមឈើ ទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មាន ឧបមាដូចម្តេចមិញ កាលបើតណ្ញានុស័យ បុគ្គលកម្ចាត់មិន ទាន់បានហើយ ទុក្ខ ( មានជាតិទុក្ខជាដើម ) នេះ ក៏តែងកើត រឿយៗ មានឧបមេយ្យដូច្នោះឯង ដូច្នេះ ។ ហេតុនោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងទុក្ខនិរោធនោះ ទើបត្រាស់ យ៉ាងនេះ ដើម្បីសម្តែងសមុទយនិរោធ ។ ពិតហើយ ព្រះតថាគតទាំងទ្បាយ ដែលមានការប្រព្រឹត្តស្មើដោយសីហៈ ព្រះតថាគតទាំងនោះ កាលនឹងទ្រង់ រម្លត់ទុក្ខ ហើយកាលនឹងទ្រង់សម្តែងការរម្លត់ទុក្ខ ទ្រង់រមែងប្រព្រឹត្តទៅក្នុង ហេតុ មិនប្រព្រឹត្តទៅក្នុងផល ។ ចំណែកពួកអន្យតិរ្ថិយជាអ្នកប្រព្រឹត្តវត្តសុនខ ពួកនោះកាលនឹងរម្លត់ទុក្ខ និងកាលសម្តែងការរម្លត់ទុក្ខ រមែងប្រព្រឹត្តទៅក្នុង ផលដោយអត្តកិលមថានុយោគ ដោយការសម្តែងអត្តកិលមថានុយោគនោះ ឯង មិនប្រព្រឹត្តទៅក្នុងហេតុ ហេតុនោះ កាលព្រះសាស្តា ទ្រង់ប្រព្រឹត្តទៅក្នុង ហេតុ ព្រោះទ្រង់មានការប្រព្រឹត្តិស្មើដោយសីហៈ ទើបត្រាស់ព្រះពុទ្ធវចនៈថា យោ តស្សាយេវ ដូច្នេះជាដើម ។ សូម្បីព្រះធម្មសេនាបតី ក៏ពោលតាម លំដាប់ដែលព្រះសាស្តាត្រាស់នោះឯង ។ ក្នុងបទទាំងនោះ បទថា តស្សាយេវ តណ្ញាយ សេចក្តីថា នៃតណ្ហា ដែលព្រះមានព្រះភាគត្រាស់ថា បៀនព្ភវិកា តណ្ហាធ្វើឲ្យកើតភពថ្មី ហើយ ទ្រង់ចែកជាកាមតណ្ហាជាដើម និងទ្រង់