អដ្ឋកថាសច្ចបកិណ្ណក្វ
សច្ចបកិណ្ណកៈ ក្នុងសច្ចៈទាំងឡាយ ៤ នោះ ទុក្ខសច្ច មានការបៀតបៀនជាលក្ខណៈ សមុទយសច្ច មានភាពជាដែនកើតជាលក្ខណៈ និរោធសច្ច មានការស្ងប់ជា លក្ខណៈ មគ្គសច្ចមានការនាំចេញជាលក្ខណៈ ម្យ៉ាងវិញទៀត អរិយសច្ច មានបវត្តិ ( ការប្រព្រឹត្តទៅ ) មានបវត្តកៈ ( អ្នកឲ្យប្រព្រឹត្តទៅ ) មាននិវត្តិ ( ការមិនប្រព្រឹត្តទៅ ) និងមាននិវត្តកៈ ( ហេតុមិនប្រព្រឹត្តទៅ ) ជាលក្ខណៈ ដោយលំដាប់អរិយសច្ច មានសង្ខតៈ មានតណ្ហា មានអសង្ខតៈ និងមាន ទស្សនៈជាលក្ខណៈ ។ បើមានពាក្យសួរថា ហេតុអ្វី ទើបព្រះមានព្រះភាគត្រាស់អរិយសច្ច ៤ មិន លើសមិនខ្វះ ឆ្លើយថា ព្រោះមិនមានសច្ចៈដទៃ និងព្រោះមិនគួរដកសច្ចៈណាមួយ ចេញ ព្រោះថា វត្ថុដទៃក្រៅអំពីអរិយសច្ច ៤ នេះ ដែលលើស ឬអរិយសច្ចទាំងនោះ គប្បីដកចេញសូម្បីតែមួយ រមែងកើតឡើងមិនបាន ។ សមដូច ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍គប្បី មកក្នុងទីនេះ ពោលថា នេះមិនមែនទុក្ខអរិយសច្ច ទុក្ខអរិយសច្ចដទៃ ខ្ញុំនឹង បញ្ញត្តទុក្ខអរិយសច្ចដទៃ វៀរទុក្ខអរិយសច្ចដែលព្រះសមណគោតម សម្តែង ហើយ សេចក្តីនោះ មិនមែនជាឋានៈ មិនមែនជាហេតុ ដូច្នេះជាដើម ។ នឹងសមដូចព្រះតម្រាស់មួយកន្លែងទៀត ( សំយុត្តនិកាយ មហាវារវគ្គ ) ថា ម្នាលភិក្ខុ ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីពោលយ៉ាងនេះថា សេចក្តីទុក្ខណា ដែលព្រះសមណគោតមត្រាស់ហើយ សេចក្តីទុក្ខនុ៎ះមិនមែនជា អរិយសច្ចទី ១ ទេ យើងនឹងបដិសេធនូវសេចក្តីទុក្ខដែលចាត់ជាអរិយសច្ចទី ១ នោះហើយ បញ្ញត្តសេចក្តីទុក្ខដទៃថាជាអរិយសច្ចទី ១ ដូច្នេះវិញ ហេតុនុ៎ះមិន មានឡើយ ដូច្នេះជាដើម ។ ម្យ៉ាងវិញទៀត ព្រះមានព្រះភាគ កាលទ្រង់ប្រាប់បវត្តិ ( ការប្រព្រឹត្ត