ព្រះតថាគត ៨ យ៉ាង

ក្បាលទី 56 · ទំព័រ 559

ក្នុងព្រះអរិយបុគ្គលទាំងនោះ ព្រះសារីបុត្តកាលនឹងសម្តែងឲ្យវិសេស ដល់ អ្នកតាំងនៅក្នុងអរហត្តផលប៉ុណ្ណោះ ទើបពោលថា ខីណាសវានំ ដូច្នេះ អធិប្បាយថា របស់អ្នកមានអាសវៈទាំងពួងអស់ហើយ ដោយអរហត្តមគ្គញ្ញាណ ។ បទថា បច្ចេកពុទ្ធានំ មានវិគ្គហៈថា ឈ្មោះថា បច្ចេកពុទ្ធ ព្រោះអត្ថថា ជាបុគ្គលម្នាក់ឯងប៉ុណ្ណោះ មិនមានអាចារ្យ អាស្រ័យហេតុនោះៗ ត្រាស់ដឹង អរិយសច្ច ៤ របស់ព្រះបច្ចេកពុទ្ធទាំងឡាយបែបនោះ ។ ក្នុងបទនេះថា តថាគតានំ មានសេចក្តីដូចតទៅនេះ ព្រះមានព្រះភាគ ទ្រង់ព្រះនាមថា តថាគត ដោយហេតុ ៨ ប្រការ គឺទ្រង់ព្រះនាមថា តថាគត ព្រោះអត្ថថា យាងមកហើយយ៉ាងនោះ ព្រោះអត្ថថា យាងទៅហើយយ៉ាងនោះ ព្រោះអត្ថថា ត្រាស់ដឹងលក្ខណៈដែលពិត ព្រោះអត្ថថា ត្រាស់ដឹងធម៌ដែល ពិតតាមសេចក្តីពិត ព្រោះទ្រង់ឃើញវត្ថុដែលពិត ព្រោះទ្រង់ត្រាស់តែសេចក្តី ពិត ព្រោះទ្រង់ធ្វើយាងនោះ ព្រោះអត្ថថា គ្របសង្កត់ ។ ព្រះមានព្រះភាគទ្រង់ព្រះនាមថា តថាគត ព្រោះអត្ថថា យាងមកហើយ យ៉ាងនោះ តើដូចម្តេច ដូចព្រះសម្មាសម្ពុទទាំងឡាយអង្គមុនៗ ដែលដល់នូវ សេចក្តីខ្វល់ខ្វាយ ដើម្បីប្រយោជន៍ដល់លោកទាំងមូល យាងមកហើយ ។ មានពាក្យអធិប្បាយដូចម្តេច អធិប្បាយថា ព្រះមានព្រះភាគទាំងឡាយ អង្គ មុនៗ យាងមកហើយ ដោយអភិនិហារណា សូម្បីព្រះមានព្រះភាគនៃយើង ទាំងឡាយ ក៏យាងមកហើយ ដោយអភិនិហារនោះដូចគ្នា ។ សុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ៥៦០ ម្យ៉ាងវិញទៀត ព្រះមានព្រះភាគអង្គមុនៗ ទ្រង់បំពេញបារមី ៣០ គឺបារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ បានដល់ ទាន សីល នេក្ខម្មៈ បញ្ញា វីរិយៈ ខន្តិ សច្ចៈ អធិដ្ឋាន មេត្តា ឧបេក្ខា ទ្រង់បរិច្ចាគមហាបរិច្ចាគទាំង ៥ នេះ គឺប