អត្ថរបស់ បរិក្ខារ សព្ទ
ទាំងឡាយ រមែងប្រព្រឹត្តទៅដើម្បីឲ្យសមាធិស្ទាត់ជំនាញ និងមានកម្លាំង ។ បទថា ភាវនាយ បានដល់ ដើម្បីសេចក្តីចម្រើនរបស់សមាធិនោះឯង ។ បទថា ពហុលកម្មាយ បានដល់ ដើម្បីធ្វើសមាធិនោះឯងរឿយៗ ។ ប្រព្រឹត្ត ទៅដើម្បីអលង្ការ ព្រោះជាមូលហេតុនៃការប្រព្រឹត្តទៅ មានការមិនក្តៅក្រហាយ ជាដើម ឲ្យសម្រេចជាគ្រឿងប្រដាប់ មានសទ្ធ្រិន្ទិយជាដើម របស់សមាធិ ។ ប្រព្រឹត្តទៅដើម្បីជាបរិក្ខារ ព្រោះឲ្យសម្រេចសម្ភាររបស់សមាធិ មានការមិន ក្តៅក្រហាយជាដើម ។ បរិក្ខារ សព្ទ ក្នុងបទនេះ មានអត្ថថា អង្គប្រកប ដូចក្នុងប្រយោគជាដើមថា យេ ច ខោ ឥមេ បព្វជិតេន ជីវិតបរិក្ខារា សមុទានេតព្វា គ្រឿងបម្រុងជីវិត ( គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណាមួយនេះ ) ដែលបព្វជិតគប្បីប្រមូលមក ដូច្នេះ ។ មានអត្ថថា គ្រឿងប្រដាប់ ដូចក្នុងប្រយោគជាដើមថា រថោ សីលបរិក្ខារោ ឈានក្ខោ ចក្កវីរិយោ រថ គឺអរិយមគ្គ នោះ ៌ មានសីលជា គ្រឿងពាស មានឈានជាភ្លៅ មានវីរិយ់ជាកងខ្ញុំ ដូច្នេះ ។ មានអត្ថថា បរិវារ ដូចក្នុងប្រយោគជាដើមថា សត្តហិ នគរបរិក្ខារេហិ សុបរិក្ខត្តំ ហោតិ នគរនៃស្តេចជាទីបំផុតនៃដែនដែលរៀបចំល្អហើយដោយ នគរបរិក្ខារ ៧ យ៉ាង ដូច្នេះ ។ តែក្នុងទីនេះ លោកពោលបរិក្ខារសព្ទ មានអត្ថថា របស់ប្រើ ព្រោះគ្រឿងប្រដាប់ និងបរិវារញែកគ្នាហើយ ។ ម្យ៉ាងវិញទៀត អត្ថថា អង្គប្រកប គឺអត្ថថា ជាបច្ច័យ ។ ប្រព្រឹត្តទៅដើម្បីបរិវារ ដោយឲ្យ សម្រេចធម្មសម្បត្តិ មានផស្សៈជាដើមដែលសម្បយុត្តដោយសមាធិ ដោយ