អដ្ឋកថាសមាធិភាវនាមយញ្ញាណនិទ្ទេស

ក្បាលទី 56 · ទំព័រ 612

ក្នុងពួក ៣ ឈ្មោះថា សវិតក្កសវិចារោ ព្រោះសមាធិនោះ មានវិតក្កៈ ផង មានវិចារៈផង ។ សមាធិមិនមានវិតក្កៈ មិនមានវិចារៈ ក៏មានទំនង ដូចគ្នា ។ ក្នុងសមាធិដែលមានវិតក្ក និងវិចារៈ ឈ្មោះថា វិចារៈមត្តោ ព្រោះអត្ថថា មានត្រឹមតែវិចារៈប៉ុណ្ណោះជាប្រមាណ អធិប្បាយថា សមាធិមិនដល់នូវការប្រកប រួមគ្នាជាមួយវិតក្ក ក្រៃលែងជាងវិចារៈ ។ ឈ្មោះថា អវិតក្កវិចារមត្តោ ព្រោះអត្ថថា សមាធិនោះមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ។ សូម្បីក្នុង សមាធិ ៣ យ៉ាង អាចារ្យពួកខ្លះក៏ពោលកាត់ចេញ ។ មានអធិប្បាយទុកហើយ ។ ក្នុងពួក ៦ សតិនោះឯង ព្រោះកើតឡើងរឿយៗ ទើបឈ្មោះថា អនុស្សតិ ម្យ៉ាងទៀត ឈ្មោះថា អនុស្សតិ ព្រោះការរពឫកសមគួរដល់កុលបុត្តអ្នកបួសដោយសទ្ធា ព្រោះឲ្យ ប្រព្រឹត្តទៅក្នុងឋានៈដែលគួរឲ្យប្រព្រឹត្តទៅខ្លះ អនុស្សតិ ដែលកើតឡើង ប្រារព្ធព្រះពុទ្ធ ឈ្មោះថា ពុទ្ធានុស្សតិ បទនេះ ជាឈ្មោះរបស់សតិ ដែល មានគុណព្រះពុទ្ធជាអរហន្តជាដើមជាអារម្មណ៍ ។ ឈ្មោះថា អវិក្ខេបេ ព្រោះ អត្ថថា មិនរាយមាយ ដ្បិតជាបដិបក្ខចំពោះការរាយមាយដែលបានដល់ ឧទ្ធច្ច គឺភាពដែលចិត្តមានអារម្មណ៍តែមួយ ដោយអំណាចពុទ្ធានុស្សតិនោះ ។ អនុស្សតិដែលកើតឡើង ព្រ្រោះប្រារព្ធព្រះធម៌ ឈ្មោះថា ធម្មានុស្សតិ បទនេះ ជាឈ្មោះនៃសតិមានគុណរបស់ព្រះធម៌ មាន ស្វាក្ខាតោ ជាដើម ជាអារម្មណ៍ ។ អនុស្សតិដែលកើតឡើង្រប្រារព្ធព្រះសង្ប ឈ្មោះថា សង្បានុស្សតិ បទ នេះ ជាឈ្មោះរបស់សតិ ដែលមានគុណរបស់ព្រះសង្ប មាន សុបដិបន្នោ ជាដើមជាអារម្មណ៍ ។