អដ្ឋកថាសម្មសនញ្ញាណនិទ្ទេស
បទថា អជ្ឈត្តំ បានដល់ ក្នុងខន្ធ ៥ យ៉ាង ក្នុងទីនេះ លោកបំណងយក ខន្ធខាងក្នុងរបស់ខ្លួនឯង ព្រោះហេតុនោះ រូបដែលកើតចំពោះបុគ្គលដែល សុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ៦៥៤ ប្រព្រឹត្តទៅក្នុងសន្តានរៀងៗ ខ្លួន គប្បីជ្រាបថា ជាខាងក្នុង ។ តែរូបខាងក្រៅអំពីនោះ ដែលទាក់ទងដោយឥន្ទ្រិយក្តី មិនទាក់ទងដោយ ឥន្ទ្រិយក្តី ឈ្មោះថា ខាងក្រៅ ។ បទថា ឱឡារិកំ បានដល់ រូប ១២ យ៉ាង គឺចក្ខុ សោតៈ ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ដែលបានដល់បឋវី តេជោ វាយោ ឈ្មោះថា គ្រោតគ្រាត ព្រោះកំណត់កាន់យកបានដោយអំណាចការប៉ះខ្ទប់ ។ ចំណែករូបដែលសល់ ១៦ យ៉ាង គឺអាបោធាតុ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ ហទយវត្ថុ ឱជា អាកាសធាតុ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបលហុតា រូបមុទុតា រូបកម្មញ្ញតា ឧបចយៈ សន្តតិ ជរតា អនិច្ចតា ឈ្មោះថា ល្អិត ព្រោះកំណត់កាន់យកមិនបានដោយអំណាចការប៉ះខ្ទប់ ។ ក្នុងបទនេះថា ហីនំ វា បណីតំ វា ភាពជារូបថោកទាប ឬប្រណីត មានទាំងដោយអម និងដោយត្រង់ ក្នុងបទនោះ រូបរបស់ព្រហ្មជាន់សុទស្សី ជារូបថោកទាបជាងរូបរបស់ព្រហ្មជាន់អកនិដ្ឋ រូបរបស់ព្រហ្មជាន់សុទស្សីនោះៗ ឯង ប្រណីតជាងរូបរបស់ព្រហ្មជាន់សុទស្សា គប្បីជ្រាបសភាពថោកទាប និង ប្រណីត ដោយអម រហូតដល់រូបរបស់សត្វនរកដោយអាការយ៉ាងនេះ ។ តែ បើពោលដោយត្រង់ រូបដែលមានអកុសលវិបាកកើតឡើង ជារូបថោកទាប រូបដែលជាកុសលវិបាកកើតឡើង ជារូបប្រណីត ។ ក្នុងបទថា យំ ទូរេ សន្តិកេ វា នេះ រូបណាល្អិត រូបនោះឯង ឈ្មោះ ថា ឆ្ងាយ ព្រោះមានសភាពចាក់ធ្លុះបានដោយលំបាក ។ រូបណាគ្រោតគ្រាត