ភង្គានុបស្សនាញាណនិទ្ទេស

ក្បាលទី 56 · ទំព័រ 686

[ ១១២-១១៣ ] ព្រះយោគាវចរនោះ តាំងនៅក្នុងឧទយព្វយានុបស្សនាញាណហើយ លុះដឹងឧទយព្វយានុបស្សនាញាណ ដែលប្រព្រឹត្តទៅតាមវីថិ ដែលផុតចាកឧបក្កិលេស ដោយការកំណត់មគ្គ និងមិនមែនមគ្គ ថាជាមគ្គ ដូច្នេះហើយ ប្រារព្វឧទយព្វយានុបស្សនាញាណទៀត ដើម្បីធ្វើមគ្គនោះឲ្យ បរិសុទ្ធដោយល្អ ដោយកំណត់ត្រៃលក្ខណ៍ ហើយពិចារណាសង្ខារទាំងឡាយ ដែលកំណត់ដោយការកើត និងការរលត់ ដោយសភាពជារបស់ មិនទៀងជាដើម ។ ញាណនោះរបស់ព្រះយោគាវចរនោះ ជាញាណចាស់ក្លា រមែងនាំទៅយ៉ាងនេះ សង្ខារទាំងឡាយ រមែងប្រាកដឆាប់រហ័ស កាលញាណ ចាស់ក្លានាំទៅ កាលសង្ខារទាំងឡាយប្រាកដរហ័ស ញាណឈានកន្លងការកើត ហើយ កាលការរលត់មាន ក៏តាំងនៅបាន ។ ម្យ៉ាងទៀត ព្រោះបង្អោន ទៅកាន់និរោធ ញាណ លះបង់ការកើត ហើយតាំងសតិមាំក្នុងការរលត់ នោះឯង ភង្គានុបស្សនាញាណ រមែងកើតឡើងក្នុងទីនេះ ។ ឥឡូវនេះ គប្បី ជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃញាណនោះថា បទថា រូបរម្មណតា ចិត្តំ ឧប្បជ្ជិត្វា ភិជ្ជតិ បានដល់ ចិត្តដែលមានរូបជាអារម្មណ៍កើតឡើងហើយ រលត់ទៅ ។ ម្យ៉ាងវិញទៀត អធិប្បាយថា ចិត្តកើតឡើង ក្នុងការមានរូបជាអារម្មណ៍ ហើយរលត់ទៅ ។ បទថា តំ អារម្មណំ បដិសង្ខា សេចក្តីថា ពិចារណា គឺដឹងរូបារម្មណ៍ នោះ ហើយឃើញដោយការអស់ទៅ ដោយការសូន្យទៅ ។