អដ្ឋកថាភង្គានុបស្សនាញាណនិទ្ទេស
បទថា តស្ស ចិត្តស្ស ភង្គំ អនុបស្សតិ សេចក្តីថា រូបារម្មណ៍នោះ ដែលចិត្តណាឃើញ ដោយការអស់ទៅ ដោយការសូន្យទៅ ព្រះយោគាវចរ រមែងពិចារណាឃើញ ការបែកធ្លាយនៃចិត្តនោះដោយចិត្តដួងដទៃ ។ ដោយហេតុនោះ ទើបបុរាណាចារ្យពោលថា ព្រះយោគាវចររមែងពិចារណាឃើញទាំងពីរយ៉ាង គឺចិត្ត ដែលដឹងហើយ និងញាណ ។ ក្នុងពាក្យថា ចិត្តនេះ លោកបំណងយកសម្បយុត្តចិត្ត ។ បទថា អនុបស្សតិ សេចក្តីថា រមែងឃើញតាម គឺឃើញរឿយៗ ដោយអាការមិនមែនតិច ។ ដោយហេតុនោះ ទើបព្រះសារីបុត្តពោលថា អនុបស្សតីតិ កថំ អនុបស្សតិ អនិច្ចតោ អនុបស្សតិ ពាក្យថា ពិចារណា ឃើញ តើពិចារណាឃើញដូចម្តេច ពិចារណាឃើញថាមិនទៀង ដូច្នេះជាដើម ។ ក្នុងបទនោះ មានអធិប្បាយដូចតទៅនេះថា ព្រោះទីបំផុតដោយភាពជា របស់មិនទៀង ឈ្មោះថា ភង្គ ហេតុនោះ ព្រះយោគាវចរអ្នកចម្រើនភង្គានុបស្សនា រមែងពិចារណាឃើញរូបទាំងអស់ ដោយភាពជារបស់មិនទៀង មិនមែនដោយ ភាពជារបស់ទៀងទេ ។ បន្ទាប់អំពីនោះ ពិចារណាឃើញរូបនោះឯង ដោយ ភាពជាទុក្ខ មិនមែនដោយភាពជាសុខទេ ព្រោះវត្ថុដែលមិនទៀងជាទុក្ខ និងវត្ថុ ដែលជាទុក្ខ ជាអនត្តា ។ រមែងពិចារណាឃើញ ដោយភាពជាអនត្តា មិន មែនដោយភាពជាអត្តាទេ ។ ម្យ៉ាងទៀត ព្រោះវត្ថុណា មិនទៀង ជាទុក្ខ ជាអនត្តា វត្ថុនោះ មិនគួរ ត្រេកអរ វត្ថុណា មិនគួរត្រេកអរ មិនគួរតម្រេកក្នុងវត្ថុនោះ ហេតុនោះ ព្រះយោគាវ ចរ រមែងនឿយណាយ មិនមែនពេញចិត្ត រមែងប្រាសចាកតម្រេក សុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ៦៨៨ មិនមែនតម្រេកក្នុងរូបដែលឃើញនោះថា អនិច្ចំ ទុក្ខំ អនត្តា ដោយទំនង ដូចគ្នានឹងភង្គានុបស្សនាញាណ ។ ព្រះយោគាវចរនោះ ប្រាសចាកតម្រេកយ៉ាងនេះ រម្លត់រាគៈដោយញាណ ដែលត្រឹមតែជាលោកិយ អធិប្បា