អាទីនវញ្ញាណនិទ្ទេស
ក្បាលទី 56 · ទំព័រ 697
[ ១១៥-១១៩ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងអាទីនវញ្ញាណនិទ្ទេស ដូចតទៅនេះ បទថា ឧប្បាទោ បានដល់ ការកើតឡើងក្នុងលោកនេះ ព្រោះកម្មចាស់ជាបច្ច័យ ។ បទថា បវត្តំ បានដល់ ការប្រព្រឹត្តទៅនៃសង្ខារតាមដែលកើតឡើង ហើយ ។ បទថា និមិត្តំ បានដល់ គឺសង្ខារនិមិត្តទាំងអស់ ។ បទថា អាយុហនា បានដល់ កម្មដែលជាហេតុនៃបដិសន្ធិតទៅ ។ បទថា បដិសន្ធិ បាន ដល់ ការកើតតទៅ ។ បទថា គតិ បានដល់ គតិដែលជាហេតុឲ្យបដិសន្ធិ ។ បទថា និព្វត្តិ បានដល់ ការកើតឡើងនៃខន្ធទាំងឡាយ ។ បទថា ឧបបត្តិ បានដល់ ការប្រព្រឹត្តទៅនៃវិបាក ដែលត្រាស់ ( ក្នុងអភិធម្ម ធម្មសង្គណិ ) យ៉ាងនេះថា នៃបុគ្គលអ្នកចូល ( កាន់សមាបត្តិ ) ឬបុគ្គលដែលកើតហើយ ដូច្នេះ ។