អដ្ឋកថាអាទីនវញ្ញាណនិទ្ទេស

ក្បាលទី 56 · ទំព័រ 697

បទថា ជាតិ បានដល់ ជាតិមានភពជាបច្ច័យ ដែលជាបច្ច័យដល់ជរាជាដើម ។ ដោយត្រង់ ជាតិ គឺការប្រាកដគ្រាដំបូងនៃខន្ធទាំងឡាយ ដែលប្រាកដ ដល់សត្វដែលកើតក្នុងភពនោះៗ ។ បទថា ជរា បានដល់ ការចាស់ ដែល ដឹងទួទៅថា ធ្មេញបាក់ជាដើម នៃខន្ធសន្តានដែលទាក់ទងគ្នាក្នុងសន្តតិក្នុងភព មួយ ។ បទថា សោកោ បានដល់ សេចក្តីក្តៅក្រហាយចិត្តរបស់អ្នកដែលត្រូវ សេចក្តីវិនាសញាតិជាដើមពាល់ត្រូវហើយ ។ បទថា បរិទេវោ បានដល់ ការយំ រៀបរាប់របស់បុគ្គលដែលត្រូវការវិនាសញាតិជាដើម ពាល់ត្រូវហើយ ។ សុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ៦៩៨ បទថា ឧបយាសោ បានដល់ សេចក្តីចង្ហៀតចង្អល់ចិត្តយ៉ាងខ្លាំង គឺទោសៈ ដែលកើតពីទុក្ខតាមផ្លូវចិត្តយ៉ាងខ្លាំង របស់បុគ្គលដែលត្រូវសេចក្តីវិនាសញាតិ ជាដើម ពាល់ត្រូវហើយ ។ ម្យ៉ាងទៀត ក្នុងទីនេះ លោកពោលដល់ធម៌ ៥ មានការប្រាកដឡើង ជាដើម ដោយអំណាចជាទីតាំងនៃអាទីនវញ្ញាណ លោកពោលធម៌ដ៏សេស ដោយអំណាចជាវេវចនៈរបស់ធម៌ទាំង ៥ ប្រការនោះ ។ ពីរបទនេះ គឺនិព្វត្តិ និងជាតិ ជាវេវចនៈនៃឧប្បាទ និងបដិសន្ធិ ។ ពីរបទនេះ គឺគតិ និងឧបបត្តិ ជាវេវចនៈនៃបវត្តៈជរាជាដើម ជាវេវចនៈនៃនិមិត្ត ។ ដោយហេតុនោះ ទើប ព្រះសារីបុត្តពោលថា បុគ្គលឃើញនូវការកើត នូវការប្រព្រឹត្ត នូវនិមិត្ត នូវការប្រមូល មក និងបដិសន្ធិថាជាទុក្ខ នេះឈ្មោះថា អាទីនវញ្ញាណ ។ និងថា អាទីនវញ្ញាណនេះ តែងកើតក្នុងឋានៈ ៥ ដូច្នេះ ។ ម្យ៉ាងវិញទៀត បទថា ភយន្តិ ក្នុងគ្រប់បទ កាត់បទជា ភយំ ឥតិ ។ បទថា ភយំ ឈ្មោះថា ភយ ព្រោះមានភ័យចំពោះមុខ ដោយប្រកបដោយ ការបៀតបៀន ។ បទថា ឥតិ ជាការសម្តែងហេតុនៃភយតូបដ្ឋានញ្ញាណ ។ ចំណែកបទថា អនុប្បាទោ ខេមន្តិ សន្តិបទេ ញាណំ ជាដ