អដ្ឋកថាសង្ខារុបេក្ខាញាណនិទ្ទេស
[ ១២០-១២៣ ] ក្នុងសង្ខារុបេក្ខាញាណនិទ្ទេស ការកើតឡើង ( ឧប្បាទោ ) ជាដើម មានអត្ថដូចពោលហើយនោះឯង ។ បទថា ទុក្ខន្តិ ភយន្តិ សាមិសន្តិ សង្ខារា ជាពាក្យសម្តែងហេតុ នៃ ញាណដែលរួចផុតចាកការកើតឡើងជាដើម ។ ម្យ៉ាងទៀត ព្រះសារីបុត្តក ាលសម្តែងដល់សង្ខារុបេក្ខាញាណដោយលក្ខណៈយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីសម្តែងដោយអត្ថ ទើបពោលបទថា ឧប្បាទោ សង្ខារា តេ សង្ខារេ អជ្ឈុបេក្ខ តីតិ សង្ខារុបេក្ខា ជាដើម ។ ក្នុងបទទាំងនោះ បទថា សង្ខារេ អជ្ឈុបេក្ខតិ សេចក្តីថា កាលព្រះយោគាវ ចរនោះ ផ្តើមចម្រើនវិបស្សនា លះសេចក្តីខ្វល់ខ្វាយក្នុងការស្វែងរក លក្ខណៈ ព្រោះឃើញត្រៃលក្ខណ៍ដោយវិបស្សនាញាណហើយ ឃើញភព ៣ ដូចភ្លើងឆេះដោយទួទៅហើយ មានសភាពជាកណ្តាល ក្នុងការកាន់យក សង្ខារវិបស្សនាញាណនោះ រមែងឃើញសង្ខារទាំងនោះដោយពិសេស និង វៀរចាកការកាន់យកហើយឃើញ គឺសម្លឹងមើល ព្រោះហេតុនោះ ទើបឈ្មោះ ថា សង្ខារុបេក្ខាញាណ ដូចលោកពោលថា បុគ្គលឈ្នះពិសេសក្នុងលោក ឈ្មោះថា រមែងឈ្នះដ៏ក្រៃលែង អ្នកវៀរចាកអាហារហើយ ឈ្មោះថា ចូលទៅ រក្សា ។ លោកពោលពាក្យថា យេ ច សង្ខារា យា ច ឧបេក្ខា ជាដើម ទៀត ដោយការកើតនៃសង្ខារុបេក្ខាដែលតាំងនៅដោយអាការជាកណ្តាល ក្នុង ការពិចារណាឃើញសង្ខារទាំងឡាយថា ជារបស់មិនទៀងជាដើម ហើយកាន់ យកក្នុងការពិចារណាឃើញសង្ខារុបេក្ខា ដែលតាំងនៅដោយភាពជាកណ្តាល ដោយជារបស់មិនទៀងជាដើម ហើយកាន់យកសង្ខារុបេក្ខានោះ ។ ឥឡូវនេះ ព្រះសារីបុត្ត កាលនឹងសម្តែងប្រភេទរបស់ការបង្អោន ចិត្តទៅក្នុងសង្ខារុបេក្ខា ទើបពោលបទថា កតិហាការេហិ ជាដើម ។ ក្នុងបទ ទាំងនោះ បទថា សង្ខារុបេក្ខាយ ជាសត្តមីវិភត្តិ ប្រែថា ក្នុងសង្ខារុបេក្ខា ។ បទថា ចិត្តស្ស អភិ