គោត្រភូញាណនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងគោត្រភូញាណនិទ្ទេសដូចតទៅនេះ [ ១៣៦-១៤០ ] បទថា អភិភុយ្យតិ បានដល់ រមែងគ្របសង្កត់ រមែង ឈានកន្លង ។ បទថា ពហិទ្ធា សង្ខារនិមិត្តំ បានដល់ សង្ខារនិមិត្ត ដែល ជាខាងក្រៅចាកកុសលក្ខន្ធដែលប្រព្រឹត្តទៅហើយក្នុងសន្តានរបស់ខ្លួន ។ ពិត ហើយ សង្ខារដែលជាលោកិយ លោកពោលថា ជានិមិត្ត ព្រោះជាគ្រឿង សម្គាល់នៃកិលេសទាំងឡាយ ឬព្រោះប្រាកដដោយអាការជាគ្រឿងសម្គាល់ ។ បទថា អភិភុយ្យតីតិ គោត្រភូ លោកពោលដល់ភាពជាគោត្រភូ ព្រោះ គ្របសង្កត់គោត្ររបស់បុថុជ្ជន ។ បទថា បក្ខន្ទតីតិ គោត្រភូ លោកពោល ដល់ភាពជាគោត្រភូ ព្រោះធ្វើគោត្រព្រះអរិយៈ ឲ្យចម្រើន ។ បទថា អភិភុយ្យិត្វា បក្ខន្ទតីតិ គោត្រភូ លោកពោលសង្ខេបសេចក្តីទាំងពីរ ។ ក្នុងមាតិកាថា វុដ្ឋាតីតិ គោត្រភូ និង វិវដ្តតីតិ គោត្រភូ លោកពោល ដល់អត្ថថា គ្របសង្កត់បុថុជ្ជនគោត្តដោយសមគួរដល់បទថា វុដ្ឋាន គឺចេញ ចាក វិវដ្តន គឺត្រឡប់ចាក ។ គប្បីជ្រាបអត្ថថា ឈ្មោះថា គោត្រភូ ព្រោះ គ្របសង្កត់គោត្ត មាននីវរណៈជាដើម នៃគោត្រភូដូចពោលហើយដោយអំណាច សមថៈ ឈ្មោះថា គោត្រភូ ព្រោះគ្របសង្កត់គោត្ត មានការកើតឡើងជាដើម ក្នុងវារៈនៃសមាបត្តិ ៦ មាន សោតាបត្តិផលសមាបត្តត្ថាយ ជាដើម ឈ្មោះថា គោត្រភូ ព្រោះគ្របសង្កត់គោត្ត មានសោតាបន្នជាដើម ក្នុងវារៈ នៃមគ្គ ៣ មាន សកទាគាមិមគ្គំ បដិលាភត្ថាយ ជាដើម ។ ម្យ៉ាងទៀត ក្នុងបទថា គោត្រភូ នេះ មានអត្ថថា គោត្ត និងមានអត្ថថា ពូជ ។ បានឮថា ក្នុងវត្តនិបករណ៍ លោកពោលថា និព្វាន ហៅថា គោត្ត ព្រោះការពារនូវអន្តរាយទាំងពួង ឈ្មោះថា គោត្រភូ ព្រោះប្រព្រឹត្តទៅកាន់ និព្វាននោះ និងពោលថា សមាបត្តិ ៨ ក៏ឈ្មោះថា គោត្ត ព្រោះក