វិមុត្តិញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 22

[ ១៥២-១៥៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងវមុត្តិញ្ញាណនិទ្ទេសដូចតទៅនេះ បទថា សក្កាយទិដ្ឋិ មានវិគ្គហៈថា ឈ្មោះថា សក្កាយទិដ្ឋិ ព្រោះអត្ថថា ការឃើញក្នុងកាយ ពោលគឺខន្ធ ៥ ដែលមាន ដោយអត្ថថា មាន ឬក្នុងកាយ នោះដែលមាននោះឯង ។ បទថា វិចិកិច្ឆា មានវិគ្គហៈថា ឈ្មោះថា វិចិកិច្ឆា ព្រោះអត្ថថា ប្រាសចាកការប្រាកដប្រជាក្នុងចិត្ត ឬកាលស្វែងរកសភាវធម៌ ជាហេតុឲ្យលំបាក ។ បទថា សីលព្វតបរាមាសោ មានវិនិច្ឆ័យថា ជាអ្នក ប្រកាន់ថា ការបរិសុទ្ធមានដោយសីល មានដោយវត្ត មានដោយសីល និង វត្ត ។ ឈ្មោះថា សីលព្វតបរាមាស ព្រោះអត្ថថា អ្នកប្រកាន់នោះលះសភាវធម៌ បបោសអង្អែលតែវត្ថុដទៃ ។ កាលទិដ្ឋិទាំងពីរយ៉ាងមាន លោកក៏នៅ ពោលសក្កាយទិដ្ឋិ ដើម្បីសម្តែងដល់ការលះទិដ្ឋិទាំងអស់ ដោយការលះសក្កាយទិដ្ឋិដែលមានវត្ថុ ២០ ជាប្រក្រតី ដោយប្រកាន់សក្កាយទិដ្ឋិតាមប្រក្រតីនោះ ឯង វៀរតក្កៈ ( ហេតុផល ) និងការអាងអ្នកដទៃ ។ ចំណែកសីលព្វតបរាមាស គប្បីជ្រាបថា លោកពោលដោយឡែក ដើម្បីសម្តែងដល់មិច្ឆាបដិបទារបស់ មនុស្សទាំងឡាយ ដែលបដិបត្តិដោយគិតថា អញបដិបត្តិបដិបទាបរិសុទ្ធ ។ លោកពោលដល់ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ដើម្បីសម្តែងដល់ការលះដោយ ការលះកិលេសទាំង ៣ ដែលដេកត្រាំក្នុងសន្តាននោះឯង មិនបានពោលថាជា កិលេសដោយឡែក ។ បទថា ឧបក្កិលេសា មានវិគ្គហៈថា ឈ្មោះថា កិលេស ព្រោះអត្ថថា ធ្វើឲ្យសៅហ្មង ធ្វើឲ្យក្តៅក្រហាយ ធ្វើឲ្យលំបាក ។ ឈ្មោះថា ឧបក្កិលេស ព្រោះអត្ថថា ជាកិលេសអាក្រក់ ដោយអត្ថថា មានកម្លាំង ។ បទថា សម្មា សមុច្ឆិន្នា ហោន្តិ បានដល់ កាត់ផ្តាច់ដោយល្អព្រោះរលត់ មិនកើតឡើងទៀតដោយសមុច្ឆេទប្បហាន ។ បទថា សបរិយុដ្ឋានេហិ មាន វិគ្គហៈថា កិល