បច្ចវេក្ខណញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 29

[ ១៥៦-១៥៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបច្ចវេក្ខណញ្ញាណនិទ្ទេសដូចតទៅ ព្រះសារីបុត្តត្ថេរ ពោលចែកអង្គនៃមគ្គមុន ព្រោះអត្ថថា ជាហេតុក្នុង ខណៈនៃមគ្គនោះឯងហើយ ទើបសម្តែងចែកពោជ្ឈង្គ ដែលជាធម៌ ដែលជា អង្គនៃមគ្គ និងមិនមែនអង្គនៃមគ្គទៀត ដោយភាពជាអង្គនៃអរិយៈ ដែលបាន ឈ្មោះថា ពោធិ ព្រោះអត្ថថា ត្រាស់ដឹង ។ ពិតហើយ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ វីរិយសម្ពោជ្ឈង្គ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ ប៉ុណ្ណោះ បីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែន អង្គនៃមគ្គ ។ បណ្តាធម៌ទាំងឡាយដែលសម្តែងដោយឡែក ដោយអំណាច ពល និងដោយអំណាចឥន្ទ្រិយ សទ្ធាប៉ុណ្ណោះ មិនមែនជាអង្គនៃមគ្គ ។ ព្រះសារី បុត្តត្ថេរ កាលសម្តែងធម៌ដែលកើតក្នុងខណៈនៃមគ្គទៀត ដោយអំណាច ជាពួក ទើបពោលបទថា អាធិបតេយ្យដ្ឋេន ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឧបដ្ឋានដ្ឋេន សតិប្បដ្ឋានា សេចក្តីថា សតិ ដែលមាននិព្វានជាអារម្មណ៍តែម្យ៉ាងប៉ុណ្ណោះ ឈ្មោះថា សតិប្បដ្ឋាន ៤ ដោយ អំណាចឲ្យសម្រេចកិច្ចក្នុងការលះនូវការសម្គាល់ក្នុងកាយថាស្អាត ក្នុងវេទនា ថាជាសុខ ក្នុងចិត្តថាទៀង ក្នុងធម៌ថាជាតួខ្លួន វរិយៈដែលមាននិព្វានជាអារម្មណ៍តែម្យ៉ាងប៉ុណ្ណោះ ឈ្មោះថា សម្មប្បធាន ៤ ដោយអំណាចឲ្យសម្រេច កិច្ច គឺលះអកុសលដែលកើតហើយ និងធ្វើអកុសលដែលមិនទាន់កើត មិនឲ្យ កើតឡើង ឲ្យសម្រេចកិច្ច គឺធ្វើកុសលដែលមិនទាន់កើតឲ្យកើតឡើង និង រក្សានូវកុសលដែលកើតឡើងហើយ ។ បទថា តថដ្ឋេន សច្ចា បានដល់ ឈ្មោះថា អរិយសច្ច ៤ ព្រោះអត្ថថា មិនឃ្លៀងឃ្លាត ក្នុងភាពជាទុក្ខសច្ចជាដើម ។ ម្យ៉ាងទៀត ក្នុងពាក្យនេះ អរិយសច្ច ៤ នោះឯង ឈ្មោះថា ប្រជុំគ្នាក្នុងកាលនោះ