គោចរនានត្តញ្ញាណនិទ្ទេស

ក្បាលទី 57 · ទំព័រ 44

[ ១៦៣-១៦៤ ] គប្បីជ្រាបវិនិច្ឆ័យក្នុងគោចរនានត្តញ្ញាណនិទ្ទេសដូចតទៅ បទថា រូបេ ពហិទ្ធា វវត្ថេតិ សេចក្តីថា រមែងកំណត់រូបាយតនធម៌ ដែលជា ខាងក្រៅអំពីខាងក្នុង ។ បទថា អវិជ្ជាសម្ភូតា ជាដើម លោកពោលហើយ ព្រោះកម្មជ្ជរូបទាក់ទងដោយអត្តភាព ។ ពិតហើយ សូម្បីអាហារ ក៏ជាបច្ច័យ ឧបត្ថម្ភកម្មជ្ជរូប ។ តែព្រោះសំឡេង មានឧតុ និងចិត្តជាសមុដ្ឋាន ទើបលោក មិនពោលដល់ធម៌ពួក ៤ មាន កើតហើយព្រោះអវិជ្ជាជាដើម ។ ព្រោះផោដ្ឋព្វៈ ជាមហាភូតរូបឯង ទើបលោកមិនពោលថា អាស្រ័យនូវមហាភូតរូប ៤ ។ ម្យ៉ាងទៀត ក្នុងបទថា ធម្មា នេះ បានដល់ ខន្ធមិនមានរូប ៣ ដែល ប្រកបដោយចិត្តដែលជាភវង្គ សុខុមរូបដែលទាក់ទងក្នុងធម្មាយតនៈដែលមានកម្ម ជាសមុដ្ឋាន និងរូបជាដើមសូម្បីទាំងអស់ ។ ម្យ៉ាងវិញទៀត រូបណាមួយ រមែងកើតឡើងដោយកម្មណាមួយ គប្បីជ្រាបរូបនោះៗ ដោយកម្មនោះៗ ។ ពិតហើយ បើពោលដោយប្រការដទៃក្រៅអំពីនេះ ធម៌ទាំងឡាយ មានរូបជាដើម សូម្បីទាក់ទងក្នុងសន្តានរបស់ខ្លួន ក៏មិនគប្បីសង្គ្រោះចូលទៅទាំងអស់ ។ ព្រោះសូម្បីរូប ដែលទាក់ទងដោយអន្រិន្ទិយជាដើម ក៏ចូលដល់វិបស្សនាបានហេតុ នោះគប្បីជ្រាបការសង្គ្រោះធម៌ទាំងនោះដោយបទថា កម្មសម្ភូតំ ។ ព្រោះ សូម្បីធម៌ទាំងនោះ ក៏មានកម្មប្បច្ច័យ និងឧតុជាសមុដ្ឋាន ទួទៅដល់សព្វសត្វ តែអាចារ្យពួកដទៃពោលថា រូបជាដើម ដែលទាក់ទងដោយអន្រិន្ទិយ ចូល ដល់វិបស្សនាមិនបាន តែពាក្យនោះខុសអំពីបាលី ( ធម្មបទ ) ជាដើមថា សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។ កាលណាបុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង នាំមកនូវសេចក្តីទុក្ខ ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទ